ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨
យ៉ាងហោចណាស់មានប៉ូលិសចំនួន៦នាក់រងរបួស បន្ទាប់ពីការផ្ទុះគ្រាប់ក្នុងផ្ទះមួយនៅរដ្ឋConnecticut ជាកន្លែងដែលមន្រ្តីប៉ូលិស និងកងកម្លាំងSWAT កំពុងចរចារជាមួយបុរសម្នាក់ចាប់ប្រពន្ធ និងគ្រួសាររបស់គាត់ជាចំណាប់ខ្មាំង។
ប៉ូលិសចំនួន៦នាក់ត្រូវរាយការណ៍ថា រងរបួសនៅក្នុងការផ្ទុះមួយនៅតំបន់North Haven រដ្ឋConnecticut ជាកន្លែងដែលបុរសម្នាក់ចាប់ក្រុមគ្រួសារជាចំណាប់ខ្មាំងរបស់គាត់បន្ទាប់ពីប៉ូលិសបានឆ្លើយតបទៅនឹងជម្លោះក្នុងគ្រួសារ។ មន្ត្រីទាំងនោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយនឹងការរងរបួសដោយគ្មានគ្រោះថ្នាក់ដល់ជីវិតនៅប្រហែលម៉ោង៨ និង៣០នាទីយប់។
លោក Michael Freda ប្រាប់សារព័ត៌មានFox 61ថា”ហេតុការណ៍នេះចាប់ផ្តើមនៅពេលរសៀលដែលបង្ហាញភាពជាអំពើហឹង្សាក្នុងតំបន់” ។ មន្រ្តីប៉ូលិស “កំពុងព្យាយាមបង្ខំគាត់ចេញពីផ្ទះដើម្បីស្ថានការណ៍ធ្លាក់ចុះ បន្ទាប់មកប្រែទៅជាអាក្រក់ជាងមុនជាមួយនឹងការផ្ទុះឡើង។”
