អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបំផ្ទុះនៅគណៈកម្មការរៀបចំការបោះឆ្នោតក្នុងប្រទេសលីប៊ី

0

ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៨

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតវាយលុកការិយាល័យកណ្ដាលនៃគណៈកម្មការបោះឆ្នោតនៅប្រទេសលីប៊ីក្នុងក្រុង Tripoli នៅថ្ងៃពុធ។ ហេតុការណ៍នេះសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងដុតផ្ទះ​ដែលរង ការវាយប្រហារ នេះយោងតាមការអះអាងពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ក្រុមមន្ត្រីនិយាយថា អ្នកវាយប្រហារធ្វើការបាញ់ទៅលើបុគ្គលិករបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (HNEC) និងប្រយុទ្ធដោយប្រើកាំភ្លើងប្រឆាំងជាមួយកងកម្លាំងសន្តិសុខដែលព្យាយាមគ្រប់គ្រងតំបន់នោះឡើងវិញ។

ការវាយប្រហារនេះហាក់ដូចជាមានបំណងចង់បញ្ឈប់ការរៀបចំការបោះឆ្នោតក្នុងប្រទេសលីប៊ីនៅចុងឆ្នាំ   ដែលការរៀបចំនេះជាផ្នែកមួយនៃការដឹកនាំរបស់ U.N. ដើម្បីបង្រួបបង្រួមប្រទេសក្រោយពី​មានជម្លោះ  ​និងដោះស្រាយបញ្ហាផ្នែក​នយោបាយ។ ចាប់តាំងពីខែធ្នូមក គណៈកម្មាការបោះឆ្នោតចុះឈ្មោះអ្នកបោះ ឆ្នោតជិត ០១ លាននាក់នៅទូទាំងប្រទេសលីប៊ី បើទោះបីជាពុំទាន់មានការកំណត់កាលបរិច្ឆេទសម្រាប់ ការបោះឆ្នោតក៏ដោយ។ ការវាយប្រហារនៅថ្ងៃពុធ គឺជាការវាយប្រហារលើក​​​ដំបូងនៅក្នុង​ក្រុង Tripoli គិតចាប់តាំងពីឆ្នាំ ២០១៥ មក ។

ទោះបីជាសន្តិសុខនៅទូទាំងប្រទេសលីប៊ី​មានការប្រែប្រួលក៏អំពើហឹង្សាក្នុងរដ្ឋធានីពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធមានកំណត់។ ភ្លាមៗនោះក្រោយពីមានការ វាយប្រហារ គេផ្សែងខ្មៅចេះពីការិយាល័យគណៈកម្មការបោះឆ្នោតនៅក្នុងសង្កាត់ Ghout al-Shal នៅភាគខាងលិចនៃរដ្ឋធានី Tripoli។ អ្នកនាំពាក្យគណៈកម្មការបាននិយាយថា លោកឃើញអ្នកបំផ្ទុះ​គ្រាប់បែកអត្តឃាតពីរនាក់ ហើយពួកគេបានស្រែក Allahu Akbar (ព្រះដ៏អស្ចារ្យបំផុត)​ នៅពេលការវាយ​ប្រហារកើតឡើង។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បំផ្ទុះខ្លួនឯងក្នុងកន្លែងគណៈកម្មការ  ​ហើយម្នាក់ផ្សេងទៀតដុតភ្លើងនៅផ្នែកមួយទៀតរបស់អគារ។

មន្ត្រីសន្តិសុខម្នាក់​និយាយថា ​ខ្មាន់កាំភ្លើងជាច្រើននាក់​បើក​ការបាញ់ប្រហារលើឆ្មាំសន្តិសុខខណៈដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចូលក្នុងអាគារ ហើយមួយចំនួនទៀតក្រោយមកប្រហែលជារត់គេចខ្លួន។ អ្នកបំផ្ទុះគ្រាប់បែក​បាញ់បុគ្គលិកជាច្រើនអ្នកស្លាប់​មុនពេល​ចូល បំផ្ទុះគ្រាប់បែក នេះយោងតាមមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ។​  រដ្ឋអ៊ីស្លាមប្រកាសទទួលខុសត្រូវ​ចំពោះ​​ការវាយប្រហារក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ Amaq ដែលជាទីភ្នាក់ងារព័ត៌មាន របស់ខ្លួន។ ក្រុមឃាតករពីរនាក់ គេស្គាល់ឈ្មោះថា Abu Ayoub និង Abu Toufik ប៉ះទង្គិចគ្នាជាមួយកង​កម្លាំងសន្ដិសុខមុននឹងចូលក្នុងអាគារ និងបំផ្ទុះ នេះយោងតាមប្រភពព័តមានពីក្រុម jihadist  ។

​ក្រសួង​សុខាភិបាលនិយាយថា មនុស្សចំនួន ១២ នាក់ត្រូវគេអះអាងថាស្លាប់ និងមនុស្សចំនួនប្រាំពីរនាក់ទៀត រងរបួស។ ភាគច្រើននៃជនរងគ្រោះគឺជាបុគ្គលិករបស់ HNEC ហើយយ៉ាងហោចណាស់មានបុគ្គ​លិក​សន្តិសុខ​ពីរនាក់ស្លាប់ នេះយោងតាមប្រភពរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Abdulsalam Ashour ប្រាប់សន្និសីទសារព័ត៌។  អគ្គីភ័យធ្វើឱ្យអាគារគណៈកម្មការរងការខូចខាត ​​​ប៉ុន្តែទោះបីជាយ៉ាងនេះក្តីប្រធាន របស់ HNEC លោក  Emman al-Sayah និយាយថា មូលដ្ឋានទិន្នន័យបោះឆ្នោតមានសុវត្ថិភាព។

ការវាយប្រហារនេះកំណត់គោលលើលទ្ធិប្រជាធិបតេយ្យមិនត្រឹមតែជា HNEC ទេ ហើយជម្រើស និងអនាគតរបស់ប្រជាជនលីប៊ី ក៏ត្រូវគេកំណត់គោលដៅ  នេះយោងតាមប្រភព  Sayah  ប្រាប់ក្រុមអ្នកយក ព័ត៌មាន។  ប្រទេសលីប៊ីស្ថិតក្នុងភាពចលាចលចាប់តាំងពីមានសង្គ្រាមស៊ីវិលឆ្នាំ ២០១១ បណ្តាលឱ្យមាន ការផ្ដួលរំលំអតីតមេដឹកនាំលោក Muammar Gaddafi  ដែលធ្វើឡើងដោយពួកយុទ្ធជនឧទ្ទាមមានការ​គាំទ្រ​ពីកម្លាំងវាយប្រហារតាមអាកាសរបស់ NATO។

ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយនឹង​រដ្ឋ​អ៊ីស្លាមធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាតនៅទូទាំងភាគ​ខាងជើងនៃប្រទេស​  ​ទោះបីជាក្រុមនេះ​បាត់បង់អ្នក ប្រយុទ្ធភាគច្រើនរបស់ខ្លួនក្នុងប្រទេសលីប៊ីនៅពេលដែលគេដេញក្រុមនេះចេញពីមូលដ្ឋានរឹងមាំរបស់ខ្លួននៅកណ្តាលទីក្រុង Sirte នៅឆ្នាំ ២០១៦ ។ មន្រ្តីលីប៊ី និងមន្រ្តីលោកខាងលិចនិយាយថា ពួកសកម្មប្រយុទ្ធ រួមទាំងពួកយុទ្ធជនស្មោះត្រង់នឹងរដ្ឋអ៊ីស្លាម និង al Qaeda ឥឡូវនេះប្រមូលផ្តុំនៅតំបន់វាលខ្សាច់ដាច់ ស្រយាល ប៉ុន្តែក៏មានសមាជិកក្រុមងងឹតនៅទីក្រុងឆ្នេរសមុទ្ររួមទាំងទីក្រុង Tripoli ផងដែរ។

នៅថ្ងៃអាទិត្យ កិច្ចប្រជុំរួមមួយរបស់សម្ព័ន្ធអារ៉ាប់  សហភាពអឺរ៉ុប សហភាពអាហ្វ្រិក និងអង្គការសហប្រជាជាតិសង្កត់ ធ្ងន់លើសារៈសំខាន់នៃការបោះឆ្នោតសភា និងប្រធានាធិបតីក្នុងប្រទេសលីប៊ី ដោយអះអាងថា ពួកគេគ្រោង ធ្វើនៅចុងឆ្នាំនេះ។ មន្រ្តីលីប៊ី និងមន្រ្តីបរទេសមួយចំនួនចោទសួរពីការជំរុញយ៉ាងណាឱ្យមានការបោះឆ្នោតថ្មីដោយបង្ហាញពីការព្រួយបារម្ភអំពីកង្វះសន្តិសុខ និងបញ្ហាប្រឈមខាងផ្នែកច្បាប់ និងផ្នែកភស្តុភារ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here