ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី3 ខែឧសភា ឆ្នាំ2018
យោងតាមរបាយការណ៍ បុរសម្នាក់ត្រូវចាប់ខ្លួនពីបទសង្ស័យការប្រព្រឹត្តអំពើភេរវកម្ម។ មានផ្ទះចំនួន ៨ខ្នង ត្រូវជម្លៀសចេញ កាលពីថ្ងៃទី២៤ ខែមេសា ខណៈក្រុមបោសសម្អាតគ្រាប់បែកយោធាមួយស្វែងរកគ្រាប់បែក នៅ Brookside Avenue ក្នុងទីក្រុងខូវេនទ្រី ចក្រភពអង់គ្លេស ។
បុរសម្នាក់ វ័យ ២០ឆ្នាំ រស់នៅអាសយដ្ឋានខាងលើនេះត្រូវឃាត់ខ្លួនដោយប៉ូលិសតំបន់ Midlands ភាគខាងលិច នៅក្រោមច្បាប់គ្រប់គ្រងគ្រឿងផ្ទុះ ប៉ុន្តែត្រូវដោះលែងជាបណ្តោះអាសន្នខណៈការសាកសួរបានបន្ត។ ក្រុមកងកម្លាំងនិយាយថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីការត្រួតពិនិត្យលើវត្ថុអេឡិចត្រូនិច និងឯកសារដែលត្រូវរឹបអូស។
ក្រុមប៉ូលិសនិយាយថា បុរសនេះត្រូវគេសង្ស័យដោយមានការព្រួយបារម្ភនៅក្នុងការប្រតិបត្តិដោយរៀបចំ ឬការញុះញង់ឱ្យប្រពឹត្តិអំពើភេរវកម្ម។ ក្រុមកងទ័ពបោសសម្អាតគ្រឿងផ្ទុះអនុវត្តការកំទេចចោលសំរាមលើសារធាតុ កាកសំណល់នៅលើដី ។ លោក Ch Supt Mike O’Hara និយាយថា សូមអរគុណដល់ប្រជាជននៅតំបន់នោះ សម្រាប់កិច្ចសហប្រតិបត្ដិការក្នុងអំឡុងពេលស្វែងរក និងសុំទោសចំពោះការរំខានដែលកើតមាន។ នេះគឺជាការសាកសួរស្មុគ្រស្មាញនៅតែមានករណីស៊ើបអង្កេតយ៉ាងហ្មត់ចត់នោះ៕