ប្រទេសអាហ្វហ្គានីស្ថានដំណើរការអត្តសញ្ញាណប័ណ្ណថ្មី

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៨

ប្រធានាធិបតីប្រទេសអាហ្វហ្គានីស្ថាន Ashraf Ghani ចាប់ផ្តើមចេញអត្តសញ្ញាណប័ណ្ណអេឡិចត្រូនិកថ្មីនៅថ្ងៃព្រហស្បតិ៍។ ការចេញអត្តសញ្ញាណប័ណ្ណអេឡិចត្រូនិកថ្មីនេះប្រឈមនឹងការប្រឆាំងភ្លាមៗពីរដ្ឋាភិបាលរបស់គាត់ ​នេះយោងតាមប្រភពសេចក្តីរាយការណ៍របស់ Reuters ។

ប្រព័ន្ធថ្មីនេះជម្រុញឱ្យមានជម្លោះដ៏ជូរចត់លើឆាកនយោបាយរបស់ជនជាតិភាគតិចក្នុងរយៈពេលប៉ុន្មានខែមុនការបោះឆ្នោតសភាដល់ពេលកំណត់។ ប្រព័ន្ធអេឡិចត្រូនិក​‘e-tezkera’  (អ្នកក្នុងតំបន់ហៅវាថាអត្តសញ្ញាណប័ណ្ណ ) រចនាឡើងដើម្បីកាត់បន្ថយការក្លែង​បន្លំ និងកែសម្រួលប្រព័ន្ធរដ្ឋបាលសាធារណៈ។  វាអាចផ្តល់ព័ត៌មានពីចំនួនប្រជាជនកាន់តែច្បាស់ តាមរយៈការប្រមូលទិន្នន័យពីកាតឌីជីថលនេះ។

ប្រព័ន្ធ E-tezkera  នឹងអាចជួយសម្រួលផ្នែកសុវត្ថិភាពក្នុងប្រទេស  នេះយោងតាមប្រភពប្រសាសន៍របស់លោក Ghani  ។ ទោះជាយ៉ាង​ណាក៏ដោយការបញ្ចូលនិកាយអត្តសញ្ញាណជាតិត្រូវក្រុមមួយចំនួនច្រានចោល។​ ប្រព័ន្ធថ្មី​នេះ​​កំណត់សញ្ជាតិអ្នកកាន់អត្តសញ្ញាណប័ណ្ណជាសញ្ជាតិអាហ្វហ្គានីស្ថាន (ពាក្យដែលគេ ប្រើនៅអតីតកាលសំដៅលើ Pashtuns ជាប្រពៃណីរបស់ក្រុមជនជាតិដើមភាគតិច) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here