ប្រទេសរុស្ស៊ីអំពាវនាវឱ្យប្រទេសអ៊ីស្រាអែលផ្ដល់ទិន្នន័យអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទៅឲ្យ IAEA ប្រសិនបើប្រទេសនេះមានព័ត៌មានណាមួយ

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៨

ប្រទេសរុស្ស៊ីកំពុងអំពាវនាវឱ្យប្រទេសអ៊ីស្រាអែលផ្តល់ព័ត៌មានណាមួយទាក់ទងនឹង សកម្មភាពកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ទៅឱ្យទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ​ នេះយោងតាមប្រភពព័ត៌មានពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍។ ប្រសិនបើប្រទេសអ៊ីស្រាអែល ឬនរណាម្នាក់ផ្សេងទៀត ទទួលបានឯកសារសង្ស័យថា ប្រទេសអ៊ីរ៉ង់នៅតែមានផែនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ឯកសារទាំងនោះគួរតែប្រគល់ឱ្យអង្គភាព IAEA។

ការធ្វើដូច្នេះជាការទទួលខុសត្រូវចំពោះការអនុវត្តផែនការសកម្មភាពរួម នេះបើយោងតាមប្រភពលោក Sergey Lavrov  ដកស្រង់ព័ត៌មានដោយបណ្តាញ Sputnik ។ ឯកសារទាំងនេះអាចពាក់ព័ន្ធនឹងសកម្មភាពអតីតកាលដែលគេត្រូវយកមកពិចារណានៅអំឡុងពេលមានការចុះត្រួតពិនិត្យពីអង្គភាព  IAEA ក្នុងប្រទេសអ៊ីរ៉ង់ នេះយោងតាមប្រភពព័ត៌មានពីលោករដ្ឋមន្រ្តី​ដកស្រង់ព័ត៌មានដោយអ្នកជំនាញវិភាគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here