ក្រុមសកម្មប្រយុទ្ធទទួលបានរថក្រោះ R & R ក្នុងតំបន់ការពាររបស់សហរដ្ឋអាមេរិកនៅ ភាគខាងត្បូងប្រទេសស៊ីរី

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០១៨

ផ្នែកមួយនៃភាគខាងត្បូងប្រទេសស៊ីរី ដែលសហរដ្ឋអាមេរិករឹបអូសយកមកគ្រប់គ្រងក្លាយទៅជាទីជម្រកសុវត្ថិភាពសម្រាប់ពួកសកម្មប្រយុទ្ធ នេះយោងតាមប្រភពព័ត៌មានពី​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី។ លោកបន្ថែមថា ក្រុមសកម្មប្រយុទ្ធដដែលនេះកំពុងតែរារាំងកា​រ​ផ្តល់​ជំនួយមនុស្សធម៌។

នៅថ្ងៃព្រហស្បតិ៍​ លោក Sergey Lavrov អះអាងជាថ្មីអំពីការរិះគន់របស់ប្រទេសរុស្ស៊ីចំ​​ពោះវត្តមានរបស់អាមេរិកក្នុងតំបន់ At-Tanf ដែលជាតំបន់ស្ថិតនៅតាមព្រំដែនប្រទេសស៊ីរីជាមួយប្រទេស Jordan ។ កងទ័ពសហរដ្ឋអាមេរិក​ប្រកាសជាឯកតោភាគីថា​​ កម្លាំងយោធាទាំងនោះស្ថិតនៅក្រោមកិច្ចការពាររបស់ខ្លួននៅខែមេសាឆ្នាំ  ២០១៧ ហើយយោងតាមប្រភពព័ត៌មានពីរដ្ឋមន្ត្រីរុស្ស៊ីអះអាងថា រឿងសកម្មភាពប្លែកៗកំពុងកើត​ឡើង​នៅទីនោះ។

សកម្មភាពទាំងនោះរួមមានក្រុមប្រដាប់អាវុធ​ទទួលបានទីជំរក និងឱកាស ដើម្បីសង្គ្រោះក្នុងជំរុំជនភៀសខ្លួន Rukban ។ ជំរុំនោះស្ថិតក្នុងតំបន់គ្រប់គ្រងដោយ​​សហរដ្ឋ​អាមេរិកក្រោយពីសហរដ្ឋអាមេរិកបន្តធ្វើសង្គ្រាមរំលោភលើកិច្ចព្រមព្រៀង បទឈប់បាញ់ទាំងអស់។ តាមរយៈកិច្ចសន្ទនាជាមួយសមភាគីប្រទេស Jordan មានលោក Ayman Safadi  នោះ លោក Lavrov  មានប្រសាន៍ថា ក្រុមសកម្មប្រយុទ្ធដែលត្រូវសហរដ្ឋអាមេរិកការពារនោះ គឺជាមូលហេតុដែលជំរុំនោះមិនអាចទទួលបានការផ្គត់ផ្គង់តាមតម្រូវការចាំបាច់។ អស់រយៈពេល ជាយូរមកហើយ ជនជាតិអាមេរិករារាំងមិនឱ្យមានការចូលទៅដល់ក្បួន​ជំនួយ​មនុស្សធម៌ដោយអះអាងថា រដ្ឋាភិបាលស៊ីរីនឹងមិនអនុញ្ញាត។

នោះជារឿង​មិន​​ពិត។ បញ្ហា​ទាំង​​អស់របស់រដ្ឋាភិបាលស៊ីរី និងអង្គការជំនួយនានាត្រូវគេដោះស្រាយរួចហើយ។​ ការពិតពេល​នេះមានតែសហ​រដ្ឋអាមេរិកប៉ុណ្នោះដែលមិនផ្តល់ការធានា​សុវត្ថិភាពគ្រប់គ្រាន់ដើម្បីអនុញ្ញាត​​ឱ្យប្រជាជនមានសិទ្ធិចូលដល់ក្នុងជំរំសង្គ្រោះ។  លោក Lavrov បន្ថែមថា សហរដ្ឋ អាមេរិកធ្លាប់ស្នើថា ជំនួយអ្វីក៏ដោយដែលគេផ្តល់ឲ្យត្រូវតែបែកចែកឲ្យប្រជាជននៅ Rukban ។

Lavrov រិះគន់ចំពោះគំនិតនេះ។ យើងឃើញករណីនេះជាច្រើនលើកមកហើយរាប់បញ្ចូល ទាំងករណីកើតឡើងនៅភាគខាងកើតទីក្រុង Aleppo  និងភាគខាងកើតតំបន់ Ghouta  ដោយជំនួយមនុស្សធម៌ត្រូវពួកសកម្មប្រយុទ្ធរឹបអូស ឬលក់ក្នុងតម្លៃខ្ពស់។ លោកបន្តថា នោះមិនមែនជាដំណោះស្រាយទេ ។ ទីក្រុង Moscow កំពុងរិះគន់យ៉ាងខ្លាំងចំពោះការដាក់ ពង្រាយកងទ័ពរបស់អាមេរិកក្នុងប្រទេសស៊ីរីដោយនិយាយថា សកម្មភាពនេះជាការកាន់កាប់ខុសច្បាប់ និងជាការប៉ុនប៉ងដើម្បីបំបែកប្រទេស។

ទន្ទឹមនឹងនេះ​​តំបន់ At-Tanf មានទំហំតូច​ដែលមានចំងាយ ៥៥ គីឡូម៉ែត្រជុំវិញទីតាំងឈរជើងរបស់យោធាអាមេរិក ហើយកងទ័ពអាមេរិកក៏មានវត្តមានក្នុងផ្នែកធំមួយនៅភាគពាយ័ព្យនៃប្រទេសស៊ីរីផងដែរ។ សហរដ្ឋអាមេរិកពុំមានអាណត្តិពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងពុំទទួលបាន​ការ​អញ្ជើញពីក្រុង Damascus ឱ្យស្ថិតក្នុងប្រទេសស៊ីរីនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here