ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ាក់កំណត់គោលដៅលើទីតាំងក្រុមឧទ្ទាមក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ០៦ ខែឧសភា ឆ្នាំ ២០១៨

កងកម្លាំងអាកាសរបស់ប្រទេសអ៊ីរ៉ាក់វាយប្រហារថ្មីមួយដែលកំណត់គោលដៅលើទីតាំងរបស់រដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរីនេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីការិយាល័យនាយករដ្ឋមន្ត្រីលោក Haider al-Abadi លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យ។​ មេបញ្ជាកាក្រុម​នៅ​ភាគខាងត្បូងទីក្រុង Deshaisha ជាអ្នកកំណត់គោលដៅលើការវាយប្រហារនេះ ហើយគោលដៅនោះរងការបំផ្លាញទាំងស្រុង។ កងកម្លាំង​​អាកាស​របស់​​អ៊ីរ៉ាក់វាយប្រហារតាមអាកាសជាច្រើនលើកដើម្បីប្រឆាំងនឹងក្រុម IS ​ក្នុងប្រទេសស៊ីរីចាប់តាំងពីឆ្នាំមុនដោយមានការអនុម័តពី​ប្រធានាធិបតីប្រទេសស៊ីរី​លោក Bashar al-Assad និងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក​ប្រឆាំងនឹង​រដ្ឋ​អំណាច​ប្រទេសអ៊ីស្លាម។ ខែមុន លោក Abadi មានប្រសាសន៍ថាលោកនឹងចាត់វិធានការណ៍ចាំបាច់ទាំងអស់ប្រសិនបើពួកគេគំរាមកំហែងដល់សន្តិសុខក្នុងប្រទេសអ៊ីរ៉ាក់ (សំដៅលើពួកសកម្មប្រយុទ្ធដែលធ្វើការវាយប្រហារមួយភាគបីក្នុងប្រទេសអ៊ីរ៉ាក់កាលពី៣ឆ្នាំមុន)។ លោក​នាយក​រដ្ឋមន្រ្តីប្រកាសជ័យជម្នះចុងក្រោយលើក្រុមឧទ្ទាមចម្រុះ​ក្នុងខែធ្នូ ប៉ុន្ដែក្រុមនោះនៅតែបង្កការគំរាមកំហែងតាមបណ្តោយព្រំដែនប្រទេសស៊ីរី​ និងបន្តធ្វើការវាយឆ្មក់ ការធ្វើឃាត និងការបំផ្ទុះគ្រាប់បែកនៅទូទាំងប្រទេសអ៊ីរ៉ាក់។ ប្រទេសអ៊ីរ៉ាក់មានទំនាក់ទំនងល្អជាមួយប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី ហើយលោក Assad ជាអ្នកឧបត្ថម្ភក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរីមានរយៈពេល៧ឆ្នាំ ខណៈដែលលោកទទួលបានការគាំទ្រយ៉ាងខ្លាំងពីកម្លាំងចម្រុះ​ដឹកនាំដោយសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here