ប្រភពព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៨
ប្រទេសទួរគីនឹងអនុវត្តប្រតិបត្តិការយោធាថ្មីតាមបណ្តោយព្រំដែនរបស់ខ្លួនបន្ទាប់ពីមានការវាយប្រហារចំនួន២លើកក្នុងប្រទេសស៊ីរីនេះបើយោងតាមប្រធានាធិបតីលោក Tayyip Erdogan មានប្រសាសន៍នៅថ្ងៃអាទិត្យ។ បច្ចុប្បន្ន ប្រទេសទួរគីកំពុងធ្វើការវាយលុកមួយនៅភាគខាងជើងតំបន់ Afrin ក្នុងប្រទេសស៊ីរីប្រឆាំងនឹងកងជីវពល YPG ដែលទីក្រុងអង់ការ៉ាចាត់ទុកថាជាអង្គភាពភេរវជនដែលមានទំនាក់ទំនងជាមួយនឹងពួកសកម្មប្រយុទ្ធឃើដដែលធ្វើការបះបោរលើទឹកដីប្រទេសទួរគី។ យុទ្ធនាការនៅតំបន់ Afrin គឺជាប្រតិបត្តិការឆ្លងកាត់ព្រំដែនលើកទី២របស់ប្រទេសទួរគីក្នុងប្រទេសស៊ីរីអំឡុងពេលមាន សង្គ្រាមស៊ីវិលរយៈពេល៧ឆ្នាំ។ ប្រតិបត្តិការដំបូងគេមានឈ្មោះថា “Euphrates Shield” កំណត់គោលទៅលើរដ្ឋអ៊ីស្លាម និងយុទ្ធជនឃើដនៅខាងកើតតំបន់ Afrin ហើយបញ្ចប់នៅដើមឆ្នាំ២០១៧។ លោក Erdogan ថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ក្នុងទីក្រុង Istanbul ថាប្រតិបត្តិការរបស់ប្រទេសទួរគីនៅតាមបណ្តោយព្រំដែនខាងត្បូងនឹងបន្តរហូតទាល់តែអស់ភេរវករ។ លោកបន្តថា លោកនឹងមិនចុះចាញ់អង្គភាពភេរវកម្មឡើយ។ នៅរយៈពេលថ្មីៗនេះប្រទេសទួរគីនឹងបន្ថែមប្រតិបត្តិការថ្មីលើប្រតិបត្តិការ Euphrates Shield និងប្រតិបត្តិការ Olive Branch ដើម្បីជម្រះព្រំប្រទល់របស់ខ្លួន។ លោកបន្ថែមថាកងកម្លាំងរបស់លោកបំបែកច្រកព្រំដែនភេរវកម្មនៅតាមព្រំដែនភាគខាងត្បូងប្រទេសទួរគី។ ទាហានរបស់លោកត្រៀមខ្លួនរួចរាល់សម្រាប់បេសកកម្មថ្មីនេះ។ លោក Erdogan គំរាមកំហែងថានឹងធ្វើការវាយប្រហារក្នុងតំបន់ Afrin ប្រឆាំងនឹង YPG នៅភាគខាងកើតឆ្ពោះទៅកាន់ទីក្រុង Manbij (ជាតំបន់ដែលកងទ័ពសហរដ្ឋអាមេរិកកំពុងឈរជើងប្រឈមគ្នាជាមួយនឹង NATO)។ ប្រទេសទួរគីចាត់ទុក YPG ជាផ្នែកបន្ថែមមួយនៃគណបក្សពលករឃើដ (PKK)។ យោងតាមប្រភព័ត៌មានពីរដ្ឋមន្ត្រីការបរទេស Mevlut Cavusoglu មានប្រសាសន៍នៅថ្ងៃអាទិត្យបានឲ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយទីក្រុងអង់ការ៉ា និងក្រុងវ៉ាស៊ិនតោនឈានដល់ការយល់ដឹងអំពីផែនទីបង្ហាញផ្លូវក្នុងទីក្រុង Manbij ដែលពួកសកម្មប្រយុទ្ធនឹងចាកចេញពីតំបន់នោះ។ លោកបន្ថែមថាគេនឹងពិភាក្សាព័ត៌មានលម្អិតជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសថ្មីលោក Mike Pompeo។ លោក Erdogan មានប្រសាសន៍ផងដែរថាប្រទេសទួរគីអាចធ្វើការវាយប្រហាររួមគ្នាប្រឆាំងនឹងពួកសកម្មប្រយុទ្ធឃើដនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ជាមួយក្រុង Baghdad។ លោក Cavusoglu មានប្រសាសន៍ថាប្រតិបត្តិការនេះនៅតែមានក្នុងរបៀបវារៈ៕
