កូរ៉េខាងជើង៖ ការបញ្ឈប់អាវុធនុយក្លេអ៊ែរមិនមែនដោយសារទណ្ឌកម្ម និងសម្ពាធផ្សេងៗដូចដែលអាមេរិកអះអាងនោះទេ

0

ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៨

កូរ៉េខាងជើងនិយាយនៅថ្ងៃអាទិត្យថា​គោលបំណងរបស់ខ្លួនក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ​ដែលបង្ហាញក្នុងជំនួបកំពូល​អន្តរកូរ៉េមិនមែនជាលទ្ធផលនៃ​ការដាក់​ទណ្ឌកម្ម​ និងការដាក់សម្ពាធ​ដែលដឹកនាំដោយសហរដ្ឋអាមេរិកនោះទេ ដោយព្រមានឲ្យសហរដ្ឋអាមេរិកកុំបំភាន់មតិសាធារណៈ។ ប្រទេសកូរ៉េខាងជើងរងការវាយប្រហារដោយទណ្ឌកម្មជាបណ្តោះអាសន្នពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការដាក់ទណ្ឌ កម្មនេះធ្វើឡើងក្នុងគោលបំណងដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ មេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងលោក Moon Jae-in ប្តេជ្ញាថានឹងធ្វើការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េក្នុងជំនួបកំពូលអន្តរកូរ៉េជាលើកដំបូង (ក្រោយពីឆ្លងកាត់ពេលវេលាជាងមួយទសវត្សរ៍) នៅថ្ងៃទី២៧ ខែមេសា ប៉ុន្តែការប្រកាសមិនបានរួមបញ្ចូលនូវជំហានជាក់ស្តែង​ដើម្បីឈាន​ទៅដល់គោលដៅទេ។ ទីភ្នាក់ងារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង​ចុះផ្សាយថាទីក្រុងវ៉ាស៊ីនតោនបំភាន់មតិសាធារណៈដោយអះអាងថាការសន្យាបញ្ឈប់អាវុធនុយក្លេអ៊ែរគឺជាលទ្ធផលនៃការទណ្ឌកម្ម និងរងសម្ពាធផ្សេងៗទៀត។ សហរដ្ឋអាមេរិកមិនគួរមានចេតនាបញ្ចូលមនោគមន៍លើប្រទេសកូរ៉េខាងត្បូង និងបង្ករបញ្ហាសិទ្ធមនុស្សនោះទេនេះបើយោងតាមប្រភពព័ត៌មានពី KCNA ដកស្រង់ព័ត៌មានពីអ្នកនាំពាក្យរបស់ក្រសួងការបរទេស។ ប្រភពបន្តថា ទង្វើនេះ​មាន​ការប៉ុនប៉ងបំផ្លាញបរិយាកាស​កិច្ចចរចា និងនាំឲ្យស្ថានភាពមិនល្អវិញ។ វានឹងមិនមានផលប្រយោជន៍អ្វីនោះទេក្នុងការដោះស្រាយបញ្ហាដើម្បីការលុបបំបាត់អាវុធនុយក្លេអ៊ែរ ប្រសិនបើក្រុងវ៉ាស៊ីនតោនមិនគិតពីចេតនាសន្តិភាពរបស់កូរ៉េខាងជើង​តែបែរជាគិតថាប្រទេសកូរ៉េចូលរួមដោយសារមានភាពទន់ខ្សោយ ហើយសហរដ្ឋអាមេរិកនៅតែបន្តការដាក់សម្ពាធរួមជាមួយការគំរាមកំហែងខាងផ្នែកយោធានេះយោងតាមប្រភព KCNA។ ប្រធានាធិបតី​​​ អាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងជួបជាមួយលោក គីម​ ក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍ខាងមុខនេះដោយមានប្រសាសន៍ថាលោកនឹងរក្សាទណ្ឌកម្ម និងសម្ពាធលើប្រទេសកូរ៉េខាងជើង និងមិនបង្កើតកំហុសម្តងទៀតដូចពីលើកមុន ហើយលោកបន្តថាជំហររឹងមាំរបស់លោក​នាំឱ្យមានការអភិវឌ្ឍន៍។ លោក ត្រាំ ប្រាប់សន្និបាតប្រចាំឆ្នាំរបស់សមាគម​កាំភ្លើងជាតិ​ក្នុងទីក្រុង Dallas នៅថ្ងៃសុក្រថា​លោកនិយាយថា គីម ជាកូនក្មេងតូចតាចនៅឆ្នាំមុន ហើយលោកគម្រាមកំហែងលោក គីម ដោយកំហឹង។ លោក Moon និយាយថាលោក ត្រាំ ទទួលរង្វាន់ណូបែលសន្តិភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីបញ្ចប់ការប្រឈមមុខគ្នាជាមួយកូរ៉េខាងជើង។ សេតវិមាននិយាយថា​ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ លោក John Bolton ជួបជាមួយសមភាគីកូរ៉េខាងត្បូងលោក Chung Eui-yong នៅថ្ងៃសុក្រហើយអ្នកទាំង២និយាយគ្នាថាមិនមានផែនការផ្លាស់ប្តូរជំហរក្នុងកិច្ចការពារទ្វេភាគីរវាងអាមេរិក និងកូរ៉េខាងត្បូងទេ។ ប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូងនៅតែមានសង្រ្គាម ដោយសារមានជម្លោះរវាងឆ្នាំ១៩៥០-១៩៥៣ ដែលបញ្ចប់នៅក្នុងបទឈប់បាញ់គ្នាមិនមែនចប់ដោយសន្ធិសញ្ញាសន្តិភាពទេ។ ប្រទេសកូរ៉េខាងត្បូងនិយាយថា កងទ័ពអាមេរិក​ចាំបាច់​ត្រូវ​ស្នាក់នៅក្នុងតំបន់នោះបន្ទាប់ពីមានសន្ធិសញ្ញាសន្តិភាពមួយដែលគេសន្និដ្ឋានថាជំនួសឲ្យបទឈប់បាញ់។ ទីបញ្ជាការរបស់សហរដ្ឋអាមេរិកមានទាហាន២៨,៥០០នាក់នៅប្រទេសកូរ៉េខាងត្បូងដែលជាកេរដំណែលសល់ពីសង្គ្រាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here