ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៨
កងទ័ពហ្វីលីពីន និងអាមេរិកចាប់ផ្តើមសមយុទ្ធយោធា Balikatan ប្រចាំឆ្នាំលើកទី៣៤។ សមយុទ្ធនេះនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១៨ ខែឧសភា។ ចំណុចផ្តោតសំខាន់នៃការធ្វើសមយុទ្ធនេះគឺហ្វឹកហាត់ជំនាញដែលត្រូវការដើម្បីឆ្លើយតបយ៉ាងត្រឹមត្រូវ និងអាចបំពេញសកម្មភាពក្នុងអំឡុងពេលប្រឆាំងអំពើភេរវកម្ម ជំនួយមនុស្សធម៌ និងប្រតិបត្តិការសង្គ្រោះក្នុងគ្រោះមហន្តរាយផ្សេងៗ។ សមយុទ្ធយោធាប្រចាំឆ្នាំធ្វើឡើងក្រោមសន្ធិសញ្ញាការពារជាតិ (MDT) ដែលចុះហត្ថលេខារយៈពេល៧០ឆ្នាំមុន។ ការចុះហត្ថលេខានេះធ្វើឡើងក្រោយពីសហរដ្ឋអាមេរិកបោះបង់ការត្រួតត្រាលើអតីតប្រទេសក្រោមអាណានិគមរបស់ខ្លួន។ ផ្នែកមួយនៃលំហាត់សមយុទ្ធនេះនឹងបញ្ចូលទាំងការហ្វឹកហាត់របៀបចុះចតលើទឹកកកដើម្បីបង្ហាពីការឆ្លើយតបក្នុងករណីមានការលុកលុយកើតឡើង។ ប្រទេសអូស្រ្តាលី និងប្រទេសជប៉ុននឹងចូលរួមក្នុងសមយុទ្ធនោះដែរ។ គេមិនទាន់ប្រាកដថាកងទ័ពសហរដ្ឋអាមេរិក និងហ្វីលីពីន ចូលរួមរបៀបណាទេក្នុងឆ្នាំនេះ ប៉ុន្តែក្នុងឆ្នាំ២០១៧មានកម្លាំងទ័ព៥,៤០០នាក់ចូលរួមក្នុងសមយុទ្ធ៕