ប្រទេសសិង្ហបុរីអាចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និង លោក គីម នៅខែមិថុនាខាងមុខនេះ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ២០១៨

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំប្រទេសកូរ៉េខាងជើង​លោក គីម ជុងអ៊ុន ទំនងជានឹងជួបគ្នាក្នុងប្រទេសសិង្ហបុរីនៅខែក្រោយនេះ។ លោក ត្រាំ មានប្រសាសន៍នៅចុងសប្តាហ៍នេះថាភាគីទាំងពីរកំណត់ថ្ងៃ និងទីតាំងសម្រាប់ជំនួប​កំពូល​ដោយពុំមានការផ្តល់ព័ត៌មានលម្អិត។ កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែមិថុនានេះបើយោងតាមប្រភពពីកាសែត Chosun Ilbo របស់ប្រទេសកូរ៉េខាងត្បូងរាយការណ៍កាលពីថ្ងៃចន្ទ។ កាសែតនេះនិយាយថា​លទ្ធភាពដែលប្រទេសសឹង្ហបូរី​ធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំសំខាន់នេះកើនឡើងយ៉ាងខ្លាំង។ លោក Bolton ជួបសមភាគីកូរ៉េខាងត្បូង​លោក Chung Eui-yong នៅរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃចុងសប្តាហ៍មុនដើម្បីពិភាក្សាអំពីផែនការសម្រាប់ការរើសទីតាំងប្រជុំ។ ភ្នាក់ងារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូងនិយាយនៅចុងសប្តាហ៍នេះថាប្រទេសសិង្ហបុរីត្រូវបានចាត់ទុកថាជាទីតាំងដែលល្អសម្រាប់កិច្ចប្រជុំកំពូលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here