កងកម្លាំងសន្ដិសុខដណ្តើមបានស្រុក Bilchiragh ពីពួក Taliban

0

ប្រភពព័ត៌មាន Salaam Times​ ចុះផ្សាយថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨

កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានដណ្តើមបានស្រុកមួយក្នុងចំណោមស្រុកចំនួនពីរដែលកាន់កាប់ដោយក្រុម Taliban នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន នេះយោងតាមប្រភពព័ត៌មានពីមន្រ្តី ប្រទេសអាហ្វហ្គានីស្ថាន។​

ពួក Taliban កាន់កាប់ត្រួតត្រាស្រុក Tala Wa Barfak ក្នុងខេត្ត Baghlan និងស្រុក Bilchiragh ក្នុងខេត្ត Faryab នៅថ្ងៃអង្គារ។ ទោះយ៉ាងណានៅថ្ងៃពុធ កងទ័ពអាហ្វហ្គានីស្ថានដណ្តើមបានស្រុក Bilchiragh  មកវិញ នេះយោងតាមប្រភពព័ត៌មានពីលោក Mohammad Hanif Rezayee អ្នកនាំពាក្យឱ្យកងកម្លាំង Shaheen ទី 209 នៃកងទ័ព​ជាតិអាហ្វហ្គានីស្ថានប្រាប់កាសែត Salaam Times នៅល្ងាចថ្ងៃព្រហស្បតិ៍។

លោកបន្តថា ពួកសកម្មប្រយុទ្ធតាលីបង់រងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលមានប្រតិបត្តិការនេះ។ ពួកសកម្មប្រយុទ្ធចំនួន ២២ នាក់ក្នុងនោះមានមេបញ្ជាការចំនួន ០៣ នាក់ស្លាប់ និងមនុស្ស ចំនួន ០៧ នាក់ផ្សេងទៀតរងរបួស និងមានសកម្មយុទ្ធផ្សេងទៀតរត់គេចខ្លួន។

លោកបន្ថែម ថាកងកម្លាំងសន្តិសុខមានរួចជាស្រេចក្នុងការដណ្តើមតំបន់ Tala Wa Barfak មកវិញ។​កងកម្លាំងកុម្ម៉ង់ដូ យោធា ប៉ូលិស និងកងកម្លាំងទ័ពអាកាសធ្វើដំណើរទៅជិតស្រុកនោះពី ទិសដៅចំនួនបីផ្សេងគ្នាគឺពីជ្រលងភ្នំ Tarmoz ជ្រលង Kian និងខេត្ត Bamiyan ។ ពួកគេនឹងដណ្តើមខេត្តមួយទៀតមកវិញនៅពេលឆាប់ៗនេះ។​ កងកម្លាំងសន្តិសុខកំពុង​ចាត់វិធានការ​ប្រុងប្រយ័ត្ន ពីព្រោះពួកសកម្មប្រយុទ្ធបំ​ផ្ទុះស្ពានចោលហើយពួកគេអាចមានលទ្ធភាព​បង្កប់​គ្រាប់មីនក្នុងតំបន់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here