អ្នកស្លាប់ក្នុងហេតុការណ៍វាយប្រហារក្នុងក្រុង Kabul កើនដល់ចំនួន ១០ នាក់

0

ប្រភពព័ត៌មាន Salaam Times​ ចុះផ្សាយថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨

ការវាយប្រហារចំនូនពីរលើកកើតឡើងនៅស្ថានីយ៍ប៉ូលិសក្នុងក្រុង Kabul ។ ការវាយប្រហារនេះសម្លាប់មនុស្ស និងបង្ករឲ្យមនុស្សរងរបួសចំនួន ២៣ នាក់។  ទីភ្នាក់ងារចារកម្ម​ប្រទេសអាហ្វហ្គានីស្ថាន (National NDS) បន្ទោសលើបណ្ដាញ Haqqani របស់ក្រុម Taliban និងក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន Lashkar-e-Taiba ចំពោះឧប្បត្តិហេតុទាំងពីរនេះ។ ក្រុម Taliban និងក្រុមអ៊ីស្លាមនៃរដ្ឋអ៊ីរ៉ាក់ និងស៊ីរី (ISIS) អះអាង​នៅពីក្រោយការវាយប្រហារ។ ISIS ទទួលស្គាល់ថា ពួកគេធ្វើការវាយឆ្មក់លើស្ថានីយ៍ប៉ូលិសក្នុងសង្កាត់ Shia ។

ក្រុម Taliban និយាយថា ការវាយប្រហារនៅមុខស្ថានីយប៉ូលិសនៅសង្កាត់ Shar-e-Naw គឺជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អាហ្វហ្គានីស្ថាន។ ការវាយប្រហារនោះធ្វើឡើងលើពិធីសាសនាមួយក្នុងទីប្រជុំជនរបស់ Taliban ដែលស្ថិតនៅខាងជើងប្រទេស អាហ្វហ្គានីស្ថាននៅថ្ងៃទី ០២ ខែមេសា។  ចំនួនអ្នកស្លាប់ពីការវាយប្រហារទាំងពីរលើកកើន​ ​ដល់ចំនួន ១០ នាក់ នេះយោងតាមប្រភពក្រសួងសុខាភិបាលបញ្ជាក់ឲ្យដឹងនៅ ថ្ងៃព្រហស្បតិ៍នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here