ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨
គេប្រទះឃើញអ្នកការទូតនីហ្សេរីយ៉ាស្លាប់ក្នុងផ្ទះរបស់គាត់នៅរដ្ឋធានី Khartoum ក្នុងប្រទេសស៊ូដង់នៅថ្ងៃព្រហស្បតិ៍ នេះយោងតាមប្រភពព័ត៌មានពីអ្នកការទូត។ ប៉ូលិសកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ប៉ុន្តែមិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលគាត់ស្លាប់នោះទេ។
មន្ត្រីមកពីស្ថានទូតនីហ្សេរីយ៉ានៅទីក្រុង Khartoum មិនទាន់អាចធ្វើសេចក្តីអត្ថាធិប្បាយបានភ្លាមៗទេ។ ទូរទស្សន៍ al-Arabiya មានមូលដ្ឋាននៅក្រុង Dubai កំណត់អត្តសញ្ញាណអ្នកការទូតនោះថា ជាឧត្តមសេនីយ៍កុងស៊ុល និងពិពណ៌នាអំពីការស្លាប់របស់គាត់ថាជាករណីធ្វើឃាត ។
របាយការណ៍នៅលើបណ្តាញសង្គមអះអាងថា ឃាតករប្រើប្រាស់កាំបិតក្នុងការវាយប្រហារនេះ។ទោះបីអំពើហឹង្សាកើតឡើងជាញឹកញាប់នៅតំបន់ភាគខាងត្បូង និងភាគខាងលិចនៃប្រទេសនេះក៏ដោយ អំពើហឹង្សាក្នុងរដ្ឋធានីគឺកម្ររមានណាស់។ ប្រធានាធិបតីប្រទេស Sudan លោក Omar Hassan al-Bashir ធ្វើការផ្លាស់ប្តូរផ្នែកសន្តិសុខដោយជំនួសតំណែងប្រមុខយោធា និងសេវាស៊ើបការណ៍សម្ងាត់នៅខែកុម្ភៈផងដែរ៕
