ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៨
មនុស្សម្នាក់ស្លាប់ក្រោយមានការវាយប្រហារក្នុងវិហារ Durban នៅប្រទេសអាហ្វ្រិកខាងត្បូង។ ហេតុការណ៍នោះ កើតឡើងដោយមានបុរសប្រដាប់ដោយកាំភ្លើង និងកាំបិតអារកអ្នកគោរពបូជាចំនួន ០៣ នាក់ នេះយោងតាមប្រភពព័ត៌មានពីមន្ត្រីសេវាសង្គ្រោះបន្ទាន់និយាយនៅថ្ងៃព្រហស្បតិ៍។
ឧស្សាហកម្មភាគច្រើននៅទ្វីបអាហ្រ្វិកមានសហគមន៍បរទេសជាអ្នកជំនួញធំ ៗ និងទាក់ទាញភ្ញៀវទេសចរជាច្រើនដែលកម្រមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម។ មនុស្សម្នាក់ក្នុងចំណោមមនុស្សបីនាក់ស្លាប់តាមផ្លូវទៅកាន់មន្ទីរពេទ្យ។អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ SA និយាយថា មនុស្សចំនួន ០២ នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ មូលហេតុនៃការវាយប្រហារនេះមិនទាន់ដឹងច្បាស់លាស់ទេ ប៉ុន្តែជនសង្ស័យទាំងបីនាក់ដែលភៀសខ្លួនក្នុងរថយន្តពណ៌សត្រូវគេកំណត់បានថាជាជនជាតិអេហ្ស៊ីប។
ប្រជាជននៅទីនោះកំណត់អត្តសញ្ញាណរបស់ពួកគេ នេះយោងតាមប្រសាសន៍របស់លោក Balram ។ លោកបន្តថា ពេលកើតហេតុមានភ្លើងឆេះហុយផ្សែងចេញពីចំហៀងអាគារវិហារអ៊ីស្លាម។ ជនរងគ្រោះម្នាក់លោតពីចំហៀងបង្អួចនៃអគារដែលឆេះ។ ប៉ូលិសមិនអាចធ្វើសេចក្តីអត្ថាធិប្បាយបានទេ៕
