ប្រភពព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៨
កងកម្លាំងយោធាអ៊ីស្រាអែលសម្លាប់សមាជិកក្រុមប៉ាឡេស្ទីនម្នាក់ និងបង្ករឲ្យអ្នកតវ៉ាចំនួន ១៧០ នាក់រងរបួសនៅតំបន់ Gaza Strip នេះយោងតាមប្រភពព័ត៌មានពីមន្រ្តីសុខាភិបាល។ បុរសដែលគេសម្លាប់នោះធ្វើបាតុកម្មនៅភាគខាងកើតតំបន់ Khan Younis ស្ថិតនៅភាគ ខាងត្បូងតំបន់ Gaza នេះយោងតាមប្រភពមន្ត្រីពេទ្យប្រាប់ឲ្យដឹង។
កងកម្លាំងយោធាអ៊ីស្រាអែលសម្លាប់មនុស្សដល់ចំនួន ៤៤ នាក់ ក្នុងអំឡុងពេលមានការតវ៉ារយៈពេលប្រាំមួយ សប្តាហ៍នៅព្រំដែនរវាងតំបន់ Gaza និងប្រទេសអ៊ីស្រាអែល នេះយោងតាមប្រភពសេចក្តីរាយការណ៍របស់ភ្នាក់ងារ Reuters ។ លើសពីនេះ មនុស្សចំនួន ០៧ នាក់ទទួលរងរបួសធ្ងន់ ។
ក្រុមអ្នករៀបចំកម្មវិធី Great March of Return និយាយថា ពួកគេរំពឹងថា មនុស្សចំនួនរាប់ពាន់នាក់មកពីតំបន់ Gazans នឹងបោះជំរំតង់នៅពេលខាងមុខនេះ។ អង្គការសង្គ្រោះកុមារ និយាយក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃសុក្រថា មានកុមារយ៉ាងហោចណាស់ ២៥០ នាក់រងគ្រោះដោយគ្រាប់កាំភ្លើងក្នុងអំឡុងពេលមានបាតុកម្មក្នុងចំណោមកុមាររងគ្រោះជិត ៧០០ នាក់៕