ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០១៨
កម្លាំងទ័ពអ៊ីស្រាអែលបាញ់សម្លាប់ក្រុមអ្នកតវ៉ាប៉ាឡេស្ទីននៅព្រំដែន Gaza នៅថ្ងៃចន្ទ។ ការបាញ់នេះកើតឡើងនៅពេលដែលមានការបើកស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងយេរ៉ូសាឡឹមក្រោមអំណាចរបស់លោក ត្រាំ។ កត្តានេះបង្កើនភាពតានតឹង និងធ្វើឲ្យស្ថានភាពកាន់តែក្តៅបន្ទាប់ពីមានបាតុកម្មជាច្រើនសប្តាហ៍។ នៅឆ្នាំ២០១៤ ក្នុងរយៈពេលតែ១ថ្ងៃមន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថាក្រុមអ្នកតវ៉ា៥៨នាក់ត្រូវគេសម្លាប់ និងមនុស្សចំនួន២៧០០នាក់រងរបួសពីការបាញ់ប្រហារដោយកាំភ្លើង និងបាញ់ឧស្ម័នបង្ហូរ ទឹកភ្នែកឬមធ្យោបាយផ្សេងទៀត។ ការបង្ហូរឈាមនេះអំពាវនាវឱ្យមានការអត់ធ្មត់ពីបណ្តាប្រទេសមួយចំនួនមានទាំងប្រទេសបារាំង និងអង់គ្លេស។ ការសម្លាប់នេះរងការរិះគន់កាន់តែខ្លាំងពីអ្នកដទៃ ហើយប្រទេសទួរគីចាត់ទុកថាជាការសម្លាប់រង្គាល។ សេតវិមានបដិសេធមិនចូលរួមជម្រុញឱ្យប្រទេសអ៊ីស្រាអែលអនុវត្តការប្រុងប្រយ័ត្ន និងដាក់កំហុសការប្រឆាំងតវ៉ានៅព្រំដែន Gaza លើក្រុម Hamas។ ការប្រើអំពើហិង្សាមានការគាំទ្រពីនាយករដ្ឋមន្រ្តី Benjamin Netanyahu ដែលជាអ្នកលើកឡើងថាសកម្មភាពរបស់យោធាអ៊ីស្រាអែលធ្វើឡើងដើម្បីការពារព្រំដែនប្រទេសរបស់ខ្លួន។ ក្នុងជំហជិតស្និទ្ធជាមួយប្រទេសអ៊ីស្រាអែលក្រុងវ៉ាស៊ីនតោនដាក់គំលាតរវាងខ្លួន និងសម្ព័ន្ធមិត្តអ៊ឺរ៉ុបជាលើកទី២ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍បន្តាប់ពីមានកំហឹងជាមួយប្រទេសបារាំង អាឡឺម៉ង់ និងប្រទេសផ្សេងៗទៀតនៅថ្ងៃអង្គារដោយការបោះបង់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិជាមួយប្រទេសអ៊ីរ៉ង់។ សម្រាប់ស្ថានភាពអំពើហិង្សានៅតំបន់ Gaza ឥស្សរជន និងភ្ញៀវរបស់ប្រទេសអ៊ីស្រាអែលចូលរួមក្នុងពិធីមួយក្នុងទីក្រុងយេរ៉ូសាឡឹមដើម្បីបើកស្ថានទូតសហរដ្ឋអាមេរិកដែលផ្លាស់មកពីទីក្រុង Tel Aviv។ ការផ្លាស់ប្តូរនេះបំពេញតាមការសន្យារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅខែធ្នូ ដោយលោកទទួលស្គាល់ទីក្រុងដ៏បរិសុទ្ធជារដ្ឋធានីរបស់អ៊ីស្រាអែល។ លោក Netanyahu ថ្លែងអំណរគុណចំពោះលោក ត្រាំ ចំពោះសេចក្តីក្លាហានក្នុងការរក្សាការសន្យា។ ប្រជាជនប៉ាឡេស្ទីនចង់បានភាគខាងកើតទីក្រុងយេរ៉ូសាឡឹមជារដ្ឋធានីដោយពួកគេសង្ឃឹមថានឹងអាចបង្កើតទីក្រុងនោះក្នុងតំបន់ West Bank និងតំបន់ Gaza Strip។ ប្រទេសអ៊ីស្រាអែលចាត់ទុកទីក្រុងទាំងអស់រួមទាំងតំបន់ភាគខាងកើតនោះជារដ្ឋធានីដែលមិនអាចកាត់ថ្លៃបាន និងមិនអាចបំបែកបាន (តំបន់ដែលពួកគេចាប់យកក្នុងសង្គ្រាមមជ្ឈឹមបូព៌ាក្នុងឆ្នាំ១៩៦៧ដោយពុំមានអន្តរជាតិទទួលស្គាល់)។ ប្រទេសភាគច្រើននិយាយថាទីក្រុងយេរ៉ូសាឡឹមគឺជាទីក្រុងដ៏ពិសិដ្ឋសម្រាប់ពួកសាសន៍មូស្លីម និងគ្រឹស្តសាសនាដែលគេកំណត់ជាដំណោះស្រាយសន្តិភាពចុងក្រោយ ហើយការផ្លាស់ប្តូរស្ថានទូតរបស់ពួកគេឥឡូវនេះគួរតែមានកិច្ចព្រមព្រៀង។ កិច្ចចរចាសន្តិភាពមានបំណងស្វែងរកដំណោះស្រាយចំពោះជម្លោះរបស់រដ្ឋទាំង២ត្រូវគេបង្កកតាំងពីឆ្នាំ២០១៤៕
