ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៨
យោធាអេហ្ស៊ីបសម្លាប់ពួកជ្រុលនិយមចំនួន ១៩ នាក់ក្នុងអំឡុងប្រតិបត្តិការនៅតំបន់ Sinai ក្នុងឆ្នាំ 2018 នេះយោងតាមប្រភពព័ត៌មានពីកងទ័ពនិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅ ថ្ងៃព្រហស្បតិ៍។ ក្រុមជ្រុលនិយមចំនួន ១០ នាក់ ត្រូវយោធាបណ្តេញចេញពីតំបន់មួយចំនួន នៅឧបទ្វីប Sinai ។ កងកម្លាំងក្រសួងមហាផ្ទៃដែលចូលរួមក្នុងប្រតិបត្តិការយោធាសម្លាប់សមាជិកជ្រុលនិយមចំនួន ០៩ នាក់បន្ថែមទៀត ។
ប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធអេហ្ស៊ីបចាប់ផ្តើមនៅថ្ងៃទី ០៩ ខែកុម្ភៈ។ ប្រតិបត្តិការនោះធ្វើឡើងដើម្បីកំទេចពួកជីហាដ និយមដែលធ្លាប់ធ្វើកុបកម្មសម្លាប់ទាហាន ប៉ូលិស និងអ្នកស្រុករាប់រយនាក់។ យោធានិយាយថា ពួកគេបំបាត់ក្រុមភេរវជនច្រើនជាង ២០០ នាក់ និងឃុំខ្លួនមនុស្សរាប់រយនាក់ដែលមានពាក់ព័ន្ធនឹងសកម្មភាពជ្រុលនិយម៕
