ប្រភពព័ត៌មាន Tass ចុះផ្សាយថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៨
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីបារាំងលោក Emmanuel Macron នឹងពិភាក្សាពីស្ថានភាពជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ស៊ីរីនិងអ៊ុយក្រែននៅ St. Petersburg នៅថ្ងៃទី ២៤ និង ២៥ ឧសភា នេះយោងតាមប្រភពព័ត៌មានពីវិមាន Kremlin ។
កិច្ចចរចាកម្រិតខ្ពស់បំផុតគ្រោងធ្វើឡើងដើម្បីពិភាក្សាអំពីការអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសរុស្ស៊ី និងប្រទេសបារាំង រួមទាំងចូលរួមពិភាក្សាពីបញ្ហាអន្តរជាតិ និងផែន ការរួមនៃសកម្មភាពស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ដំណោះស្រាយនៅប្រទេសស៊ីរ៉ី និងពិភាក្សាពីវិបត្តិនៅប្រទេសអ៊ុយក្រែន នេះយោងតាមប្រភពសេចក្តីថ្លែងការណ៍។
គេរៀបចំឯកសារមួយចំនួនសម្រាប់ការចុះហត្ថលេខា។ មេដឹកនាំបារាំងនឹងធ្វើទស្សនកិច្ចជាផ្លូវការនៅ St. Petersburg នៅថ្ងៃទី ២៤-២៥ ខែឧសភា តាមរយៈការអញ្ជើញរបស់លោក Putin ។ លោកនឹងក្លាយជាភ្ញៀវកិត្តិយសនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg International Economic Forum ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ ខែឧសភា។
គេចាប់ផ្តើមរៀបចំវេទិកាសេដ្ឋកិច្ចអន្តរជាតិ SPIEF តាំងពី ឆ្នាំ១៩៩៧ និងនៅឆ្នាំ២០០៦ ។ វេទិកាសេដ្ឋកិច្ចនេះរៀបចំឡើងក្រោយមជំនួយឧបត្ថម្ភពីប្រធានាធិបតីរុស្ស៊ី ហើយលោកក៏ចូលរួមក្នុងកម្មវិធីនីមួយៗផងដែរ។ នៅរយៈពេល ២០ ឆ្នាំមុន វេទិកានេះក្លាយទៅជាវេទិកាសកលឈានមុខគេ សម្រាប់សមាជិកនៃសហគមន៍អាជីវកម្មដើម្បីជួបនិងពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសំខាន់ៗដែលប្រទេសរុស្ស៊ីជួបភាពរីកចំរើនផ្នែកទីផ្សារ និងបញ្ហាពិភពលោកទូទៅ៕