ប្រភពព័ត៌មាន Washingtonpost ចុះផ្សាយថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៨
ក្រុមឧទ្ទាមMaoist ធ្វើការវាយប្រហារកំណត់គោលដៅលើរថយន្តរបស់ប៉ូលិសនៅថ្ងៃអាទិត្យនៅភាគខាងកើតប្រទេសឥណ្ឌា។ ការបំផ្ទុះនេះសម្លាប់ប៉ូលិសចំនួន ០៦ នាក់ និងបង្ករឲ្យមនុស្សម្នាក់ស្លាប់។ ឧទ្ទាមដាក់គ្រាប់លើដី ហើយរថយន្តប៉ូលិសបើកលើនៅក្នុងស្រុក Dantewada រដ្ឋ Chhattisgarh ។
លោក Awasthi ប្រធានប្រតិបត្ដិការប្រឆាំងអំពើពុករលួយក្នុងរដ្ឋបញ្ជាក់ថា ការផ្ទុះនេះធ្វើឱ្យយាន្តយន្តខូចខាតយ៉ាងធ្ងន់ធ្ងរ។ លោក Awasthi និយាយថា ប៉ូលិសជិះរថយន្តដឹកសម្ភារៈទៅកន្លែងស្ថាបនាផ្លូវក្នុងតំបន់ព្រៃហើយពួកឧទ្ទាមរៀបចំការ ផ្ទុះ។ មន្ត្រីប៉ូលិសចំនួន ០៥ នាក់ស្លាប់នៅកន្លែងកើតហេតុ។ ប៉ូលិសបាននិយាយថាមនុស្សពីរនាក់ផ្សេងទៀតរងរបួសធ្ងន់ហើយបញ្ជូនទៅមន្ទីរពេទ្យមួយកន្លែង និងក្រោយមកប៉ូលិសម្នាក់ទៀតស្លាប់។
កម្លាំងប៉ូលិសនិងទាហានប៉ារ៉ាយោធាប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុភ្លាមៗ និងចាប់ផ្តើមតាមដានអ្នកវាយប្រហារ។ ឧទ្ទាម Maoistបំផុសគំនិតដោយមេដឹកនាំបដិវត្តចិនលោក Mao Zedong ដែលប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលឥណ្ឌាអស់រយៈពេលជាងបួនទសវត្សរ៍ដោយលោកទាមទារដី និងការងារសម្រាប់កសិករ អ្នកភូមិជនក្រីក្រ និងជនជាតិដើមភាគតិច។ រដ្ឋាភិបាលចាត់ទុកក្រុមឧទ្ទាមជាការគំរាមកំហែងផ្នែកសន្តិសុខផ្ទៃក្នុងធំបំផុត របស់ឥណ្ឌា។ ពួកឧទ្ទាមដែលគេស្គាល់ថា Naxalites ធ្វើការវាយឆ្មក់លើប៉ូលីសបំផ្លាញ ការិយាល័យរដ្ឋាភិបាល និងចាប់ខ្លួនមន្រ្តីរដ្ឋាភិបាលអស់រយៈពេលជាង ០៤ ទសវត្ស។
ការបះបោរចាប់ចាប់ផ្ដើមនៅឆ្នាំ ១៩៦៧ ក្នុងនាមជាបណ្តាញនៃមនោគមវិជ្ជាឆ្វេងនិយម ហើយជ្រើសរើសក្មេងៗក្នុងភូមិ Naxalbari ខាងក្រៅទីក្រុង Kolkata រដ្ឋធានី West Bengal ។ ពួកគេធ្លាប់បំផ្ទុះផ្លូវរថភ្លើង និងវាយប្រហារពន្ធនាគារដើម្បីដោះលែងមិត្តភក្តិរបស់ពួកគេ ហើយថែមទាំងធ្លាប់លួចអាវុធពីប៉ូលិស។ ខែមុន ក្រុមអាជ្ញាធរនិយាយថា ទាហានសម្លាប់ ជនសង្ស័យជាឧទ្ទាមចំនួន ៤៤ នាក់ក្នុងការវាយឆ្មក់ជាច្រើននៅភាគខាងលិចប្រទេសឥណ្ឌា៕
