ប្រភពព័ត៌មាន arabnews ចុះផ្សាយថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៨
ប្រទេស Saudi Arabia យល់ព្រមដោះលែងជនជាតិអេហ្ស៊ីបចំនួន ១០០០ នាក់ ដែលជាប់នៅពន្ធនាគារក្នុងរដ្ឋនៅឈូងសមុទ្រពីបទល្មើសខុសៗគ្នា នេះយោងតាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប។ ការសម្រេចចិត្តនេះធ្វើឡើងក្រោយពីនាយករដ្ឋមន្រ្តីអេហ្ស៊ីបលោក Abiy Ahmed ធ្វើការស្នើរសុំ។ លោកស្នើរនៅពេលដែលលោកធ្វើដំណើរទស្សនៈកិច្ចជាផ្លូវការនៅ Riyadh យោងតាមប្រភពព័ត៌មានពីសេចក្តីរាយការណ៍របស់ Fana។
ទីភ្នាក់ងារនិយាយថា ក្នុងចំណោមអ្នកជាប់ឃុំឃាំងមានស្ត្រីចំនួន ១០០ នាក់។ ប្រភពមិនបញ្ជាក់ថា ពួកគេជាប់ ចោទពីបទអ្វីនោះទេ។ ជនជាតិអេហ្ស៊ីបចំនួនរាប់សែននាក់រស់នៅតំបន់ឈូងសមុទ្រ ហើយ ភាគច្រើនក្នុងប្រទេស Saudi Arabia ។ ក្រុមមន្រ្តីនៅ Riyadh កំពុងរៀបចំនិរទេសអ្នកចំណាកស្រុកជនជាតិអេហ្ស៊ីបជាង ៥០០ ០០០ នាក់ដែលគ្មានឯកសារ។
រហូតមកដល់ពេលនេះ ប្រជាជនចំនួន ១៦០ ០០០ នាក់ត្រលប់ទៅស្រុក Horn នៃទ្វីបអាហ្វ្រិក។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅ Riyadh នាពេលថ្មីៗនេះ លោក Ahmed ជួបជាមួយមេដឹកនាំសហគមន៍ អេហ្ស៊ីប និងពិភាក្សាអំពីការបង្កើតភាពជាដៃគូដ៏រឹងមាំមួយរវាងរដ្ឋាភិបាល និងសហគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលពួកគេកំពុងប្រឈម។ ការធ្វើដំណើរនេះគឺជាទស្សន កិច្ចលើកដំបូងរបស់លោកនៅខាងក្រៅទ្វីបអាហ្វ្រិកក្រោយពីលោកធ្វើទស្សនកិច្ចទៅប្រទេស ជិតខាងចំនួនបី។ប្រជាជាតិអាហ្វ្រិកខាងកើតធានាឱ្យធ្វើទិដ្ឋាការចេញក្រៅប្រទេសរាប់ពាន់នាក់សម្រាប់ជនជាតិរបស់ខ្លួន និងរៀបចំឱ្យពួកគេត្រលប់ទៅផ្ទះវិញ៕
