ប្រទេសអារ៉ាប៊ីសាអ៊ូឌីតរារាំងមីស៊ីលពីយេម៉ែនក្រោយពីក្រុមHouthisបាញ់តម្រង់ទៅព្រលានយន្តហោះយោធា

0

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០១៨

ប្រព័ន្ធការពារអាកាសប្រទេសអារ៉ាប៊ីសាអូឌីតត្រូវគេរាយការណ៍ថា​ បានរារាំងមីស៊ីលផ្លោងដែលបាញ់ចេញពីយេម៉ែនបន្ទាប់ពីពួកឧទ្ទាម​ Houthisជាអ្នកបាញ់ទៅគោលដៅ “ព្រលានយន្តហោះយោធា” នៅក្នុងទីក្រុងJizan។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា​ មីស៊ីលប្រភេទ Scud ត្រូវបំផ្លាញមុនពេលគ្រាប់ផ្លោងវាយប្រហារគោលដៅនៅក្នុងទីក្រុងកំពង់ផែដែលស្ថិតនៅភាគនិរតីនៃប្រទេសអារ៉ាប៊ីសាអូឌីត​ និងភាគខាងជើងព្រំដែនយេម៉ែន។

មុននេះបន្តិច​ ប្រព័ន្ធការពារអាកាសអារ៉ាប៊ីសាអ៊ូឌីតត្រូវរាយការណ៍ថា​ បានស្ទាក់ចាប់មីស៊ីលផ្លោងមួយផ្សេងទៀតដែលហោះសំដៅទៅព្រលានយន្តហោះយោធាក្បែរព្រំប្រទល់ភាគខាងត្បូង។

ការបាញ់នៅព្រឹកថ្ងៃចន្ទនេះ​ គឺជាការវាយប្រហារចុងក្រោយបង្អស់​ និងជាបន្តបន្ទាប់លើទីតាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលមានភាពតានតឹងខ្លាំងកាលពីចុងសប្តាហ៍។

រដ្ឋធានីRiyadh ចោទប្រកាន់ប្រទេសអ៊ីរ៉ង់ចំពោះការទទួលខុសត្រូវបាញ់មីស៊ីលផ្លោងចេញពីប្រទេសយេម៉ែន​ ដោយព្រមានថាជា«ទង្វើនៃសង្គ្រាម»ខណៈដែលសាធារណរដ្ឋអ៊ីស្លាមបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់បែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here