សង្រ្គាមនៅស៊ីរី៖ ក្រុមសកម្មប្រយុទ្ធ IS ចាកចេញពីតំបន់ជាយក្រុងដាម៉ាស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី20 ខែឧសភា ឆ្នាំ2018

ក្រុមសកម្មជននិយាយថា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម IS បានជម្លៀសចេញពីតំបន់ នៅតំបន់ជាយក្រុងភាគខាងត្បូងរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស និយាយថា បទឈប់បាញ់គ្នាបណ្ដោះអាសន្នចូលជាធរមាន បន្ទាប់ពីការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរដោយកងទ័ពស៊ីរីផងដែរ។

ប៉ុន្តែក្រុមមន្ត្រីស៊ីរីបដិសេធថា គ្មានបទឈប់បាញ់ណាមួយឡើយ ហើយមិននិយាយអំពីការជម្លៀសនោះទេ។ គួររំលឹកដែរថា តំបន់នេះរួមមានជំរុំជនភៀសខ្លួនប៉ាឡេស្ទីនផងដែរ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីនិយាយថា រថយន្តក្រុងចូលទៅក្នុងបរិវេណដែលស្ថិតនៅកណ្តាលសង្កាត់ al-Hajar al-Aswad បន្ទាប់ពីពាក់កណ្តាលយប់ ហើយបានចាកចេញទៅតំបន់ Badiaវិញ ដែលជាតំបន់ដែលមានប្រជាជនតិចតួច នៅភាគខាងកើតទីក្រុងដាមាស ដែលជាកន្លែងក្រុម IS នៅតែបន្តកាន់កាប់ទឹកដីមួយចំនួនផងដែរ។

រាយការណ៍ ស្តីពីការផ្លាស់ទី បន្ទាប់ពីភាពស្ងប់ស្ងាត់ពីការប្រយុទ្ធគ្នា នៅកណ្តាលថ្ងៃ កាលពីថ្ងៃសៅរ៍។ កងកម្លាំងគាំទ្ររដ្ឋាភិបាលប្រយុទ្ធប្រឆាំងដណ្ដើមយកអាគារ តាំងពីថ្ងៃទី១៩ ខែមេសាមកម្ល៉េះ។ ទន្ទឹមនឹងនេះ ទូរទស្សន៍រដ្ឋស៊ីរីនិយាយថា ប្រតិបត្តិការយោធានៅក្នុងតំបន់នេះជិតដល់ទីបញ្ចប់ និងបណ្តាញអ្នកបះបោរត្រូវដួលរលំផងដែរ។ នៅលើទូរទស្សន៍ គ្មានការលើកឡើងណាមួយ នៅជុំវិញបញ្ហាបទឈប់បាញ់គ្នា ឬការជម្លៀសនេះនោះទេ។

តំបន់នេះ មានជាយក្រុងនៃ Yarmouk, Tadamun, Qadam និង al-Hajar al-Aswad ។ ជំរុំ Yarmouk ធ្លាប់ មានជនភៀសខ្លួនប៉ាឡេស្ទីនច្រើនជាង ១០០,០០០នាក់ ប៉ុន្តែគេគិថាមានតែមនុស្សប៉ុន្មានរយនាក់ប៉ុណ្ណោះ ដែលនៅតែមាន។ ការចរចាការដកទ័ពក្លាយជាលក្ខណៈស៊ាំក្នុងសង្គ្រាម ដែលគាំទ្រដោយប្រទេសរុស្ស៊ី និងប្រទេសអ៊ីរ៉ង់ ទាមទារទឹកដីឡើងវិញ។

ក្រុមឧទ្ទាមភាគច្រើនត្រូវបានអនុញ្ញាត ដើម្បីទៅប្រទេសស៊ីរីភាគពាយ័ព្យ ដែលជាកន្លែងដែលពួកគេនៅតែកាន់កាប់ទឹកដី។ បើយោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី និយាយថា សង្គ្រាមកើតឡើងជាង៧ឆ្នាំកន្លងមកហើយ ដែលមានមនុស្សប្រមាណ ៤០០,០០០នាក់ ត្រូវ សម្លាប់ ឬរាយការណ៍ថាបានបាត់ខ្លួន ។ ច្រើនជាងពាក់កណ្តាល នៃចំនួនប្រជាជន ២២លាននាក់ ត្រូវជម្រុញចាកចេញពីផ្ទះរបស់ពួកគេ យ៉ាងហោចណាស់ប្រជាជនអេហ្ស៊ីប ៦,១លាននាក់ ផ្លាស់ប្តូរទីកន្លែង និង ៥,៦លាននាក់ផ្សេងទៀត ដែលកំពុងរស់នៅបរទេស ហើយភាគច្រើននៃពួកគេ ស្ថិតនៅក្នុងប្រទេសជិតខាងដូចជាប្រទេសលីបង់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here