ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨
ហេតុការណ៍ផ្ទុះមួយកើតឡើងជិតហាងកាហ្វេនៅរដ្ឋធានី Azerbaijan។ កាផ្ទុះនេះកើតឡើង នៅថ្ងៃច័ន្ទសម្លាប់មនុស្សចំនួន០២ នាក់ និងបណ្តាលឲ្យមនុស្សចំនួន ០២ នាក់ទៀតរងរបួស នេះយោងតាមប្រភពព័ត៌មានពីមន្រ្តីក្រសួងសុខាភិបាល។
ការផ្ទុះនេះប៉ះហាងកាហ្វេតូចមួយនៅជាយក្រុង Baku ក្បែរផ្សារទំនើបមួយ។ ពុំទាន់មានហេតុផលជាផ្លូវការណាមួយអះអាង សម្រាប់ការផ្ទុះនេះទេ។ ប្រភពមួយចេញពីអង្គភាពសង្គ្រោះបន្ទាន់ប្រាប់ភ្នាក់ងារ Reuters ថា ការផ្ទុះនេះកើតឡើងបណ្តាលមកពីមានការលេចធ្លាយឧស្ម័ន៕
