ប្រភពព័ត៌មាន reuters ចុះផ្សាយថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨
សហរដ្ឋអាមេរិកនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស Venezuela នៅថ្ងៃអាទិត្យ យោងតាមប្រភពព័ត៌មានពីអនុរដ្ឋលេខាធិការរងអាមេរិកលោក John Sullivan ប្រាប់អ្នកសារព័ត៌មាន។ សហរដ្ឋអាមេរិកកំពុងពិចារណាយ៉ាងម៉ឺងម៉ាត់ចំពោះការដាក់ទណ្ឌកម្មប្រេងលើប្រទេស Venezuela ហើយលោក Sullivan និយាយថាការឆ្លើយតបចំពោះការបោះឆ្នោតនៅថ្ងៃអាទិត្យនឹងត្រូវពិភាក្សាក្នុងកិច្ចប្រជុំ G20 នៅ Buenos Aires នៅថ្ងៃចន្ទ។
ប្រធានាធិបតី Venezuela លោក Nicolas Maduro កំពុងស្វែងរកអាណត្តិរយៈពេលប្រាំមួយឆ្នាំក្នុងការបោះឆ្នោតនៅថ្ងៃអាទិត្យ។ គេរំពឹងទុកថា លទ្ធផលនឹងបង្ហាញនៅថ្ងៃចន្ទ។ លោក Sullivan ចាត់ទុកការដាក់ទណ្ឌកម្មលើប្រេងថា ជាជំហានសំខាន់ ខ្លាំងណាស់ ។ ការដាក់ទណ្ឌកម្មទាំងនេះស្ថិតក្រោមការត្រួតពិនិត្យយ៉ាងសកម្ម ។ លោកបន្តថា លោកដឹងថា គ្មានផែនការដកជំនួយរបស់សហរដ្ឋអាមេរិកចេញពីភាគពាយព្យនៃប្រទេសស៊ីរីទេ។
សារព័ត៌មាន CBS រាយការណ៍នៅថ្ងៃសុក្រថា រដ្ឋបាលរបស់លោក Trump ដកជំនួយទាំងអស់ពីភាគពាយព្យនៃប្រទេសស៊ីរី។ នេះជាវិធានការមួយបង្ហាញថា រដ្ឋបាល មានបំណងចាកចេញយ៉ាងឆាប់រហ័សនៅពេលរដ្ឋអ៊ីស្លាមបរាជ័យយ៉ាងពេញលេញ។លោកមិនឮពីការសម្រេចចិត្តណាមួយដោយរដ្ឋបាល ថានឹងដកជំនួយពីភាគពាយព្យនៃប្រទេសស៊ីរី នេះយោងតាមប្រសាសន៍របស់លោកក្នុងការផ្តល់បទសម្ភាសន៍ឲ្យភ្នាក់ងារ reuters និង Bloomberg ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកប្តេជ្ញាចិត្តចំពោះការបរាជ័យជាអចិន្ត្រៃ របស់ឧទ្ទាម ISIS និងការការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកក្នុងតំបន់នៅប្រទេស ស៊ីរី និងអ៊ីរ៉ាក់៕
