ប្រភពព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៨
ក្រសួងការពារជាតិរបស់រុស្ស៊ីនិយាយនៅថ្ងៃចន្ទថា ពួកគេបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក។ យន្តនោះហោះចូលមកជិតមូលដ្ឋានអាកាសស៊ីរីនៅ Hmeimim នេះយោងតាមប្រភពព័ត៌មានពីភ្នាក់ងារសារព័ត៌មាន RIA ដកស្រង់ពីក្រសួងការពារជាតិរបស់រុស្ស៊ី។
ក្នុងហេតុ ការណ៍នេះមិនមានអ្នកស្លាប់ និងរបួសទេ។ មូលដ្ឋានអាកាសចរ Hmeimim របស់ប្រទេសរុស្ស៊ី កំពុងធ្វើដំណើរការធម្មតា។ក្រុមឃ្លាំមើលសង្រ្គាមសម្រាប់សិទ្ធិមនុស្សមានមូលដ្ឋាននៅចក្រភពអង់គ្លេសនិយាយថា ពួកគេឮការផ្ទុះកើតឡើងនៅជិតមូលដ្ឋានអាកាសចរហើយសម្លេងនោះទំនងដូចជាកើតមកពីប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីប្រឈមនឹងការវាយប្រហារមួយ៕
