ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨
តុលាការអ៊ីស្រាអែលចេញដីការឱ្យដោះលែងពួកបាតុករ ១៩នាក់បន្ទាប់ពីមានការលេចឡើងនូវវីដេអូបង្ហាញថាពួកគេត្រូវបានចាប់ខ្លួនយ៉ាងហិង្សានៅក្នុងបាតុកម្មមួយកាលពីថ្ងៃសុក្រ។ ប្រជាជនប៉ាឡេស្ទីន១៧នាក់ និងជនជាតិអ៊ីស្រាអែល២នាក់ស្ថិតក្នុងចំណោមអ្នកទាំងនោះ។
ក្រុមអ្នកតវ៉ាត្រូវដោះលែងដោយតុលាការ Haifa Magistrates កាលពីថ្ងៃចន្ទបន្ទាប់ពីសវនាការរយៈពេល ៩ ម៉ោងនៅទីក្រុងភាគខាងជើង។ តុលាការបដិសេធការអះអាងរបស់ប៉ូលីសថាក្រុមអ្នកតវ៉ាវាយប្រហារមន្រ្តីប៉ូលីស។ វីដេអូដែលចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញប៉ូលីសវាយ និងទាត់មនុស្សនៅកន្លែងកើតហេតុ។
មជ្ឈមណ្ឌលAdalah ផ្នែកខាងច្បាប់សម្រាប់សិទ្ធិជនជាតិដើមភាគតិចអារ៉ាប់នៅអ៊ីស្រាអែលតំណាងឱ្យក្រុមអ្នកតវ៉ាដែលមានមេធាវីស្ម័គ្រចិត្តអ្នកការពារមូលនិធិសិទ្ធិមនុស្ស។ ពួកគេទាមទារឱ្យដោះលែងអ្នកជាប់ឃុំឃាំងជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេធាវី Hassan Jabareen បង្ហាញការគោរពដល់អ្នកដែលបង្ហោះវីដេអូនៃការចាប់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លោកមានប្រសាសន៍ថា “យើងទទួលជោគជ័យក្នុងការបង្វែរសាលសវនាការពីប្រើប្រឆាំងនឹងក្រុមអ្នកតវ៉ាទៅជាការប្រើអំពើហិង្សារបស់នគរបាលត្រូវបានបង្ហាញនិងច្រានចោល”។ “ការផ្លាស់ប្តូរនេះគឺអាចទៅរួចដោយសារតែប្រព័ន្ធផ្សព្វផ្សាយសង្គមមានទាំង វីដេអូទាំងអស់ រូបថត និងទីតាំងដែលបង្ហោះដោយមនុស្សប្រាប់ពីរឿងពិតនៃអ្វីដែលកើតឡើងនៅយប់ថ្ងៃសុក្រ»៕
