ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៨
នៅថ្ងៃអង្គារតុលាការឧក្រិដ្ឋកម្មកណ្តាលប្រទេសអ៊ីរ៉ាក់ ផ្តន្ទាទោសជនជាតិបែលហ្ស៊ិកម្នាក់ឱ្យស្លាប់ដោយព្យួរក។ បុរសម្នាក់នោះគេចាត់ទុកជាអ្នកប្រយុទ្ធបរទេសជាន់ខ្ពស់ម្នាក់សម្រាប់រដ្ឋអ៊ីស្លាម (IS ISIS) យោងតាមប្រភពសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Tarek Jadaoun មានអាយុ ៣០ ឆ្នាំ គេស្គាល់គាត់ថាជា Abu Hamza al-Beljiki។ គាត់ចូលរួមជាមួយឧទ្ទាមនៅឆ្នាំ ២០១៤ ហើយត្រូវគេចាប់ខ្លួនក្នុងទីក្រុង Mosul។គាត់បង្ហាញខ្លួនយ៉ាងលេចធ្លោក្នុងវីដេអូឃោសនាដែលគំរាមកំហែងវាយប្រហារលើដីអឺរ៉ុប។
លោក Al-Beljiki ជនជាតិដើមម៉ារ៉ុកជាអ្នកប្រយុទ្ធដែលបរទេសចង់បានបំផុតដើម្បីតស៊ូ ដំណាងឲ្យអង្គការភេរវករក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ នេះយោងតាមប្រភពអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាតុលាការកំពូលលោក udge Abdul-Sattar al-Birqdar។ ទីក្រុងបាកដាដកំពុងកាត់ ក្តីសមាជិកដែលសង្ស័យថាជាសមាជិក IS ចំនួនរាប់រយនាក់។ ពួកគេត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយបន្ទាយដ៏រឹងមាំរបស់ក្រុមនេះដួលក្នុងប្រទេសអ៊ីរ៉ាក់។ ការចាប់ខ្លួននេះក៏មានជន បរទេសក្នុងនោះដែរ៕
