រថយន្តបំផ្ទុះគ្រាប់បែកផ្ទុះនៅKandaharសម្លាប់មនុស្ស១៦នាក់និងបង្ករឲ្យមនុស្សរបួស៣៨ នាក់

0

ប្រភពព័ត៌មាន RT ចុះផ្សាយថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៨

យ៉ាងហោចណាស់មានមនុស្ស ១៦ នាក់ស្លាប់ និងមនុស្ស ៣៨ នាក់រងរបួស ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយ ហើយកម្លាំងសន្តិសុខព្យាយាមរារាំងនៅភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន នេះយោងតាមប្រភពមន្រ្តី។ កងកម្លាំងសន្ដិសុខព្យាយាមបង្ក្រាបរថយន្ដ ប៉ុន្តែវាក៏ត្រូវ គេបំផ្ទុះ នេះយោងតាមប្រភពអ្នកនាំពាក្យប៉ូលិសលោក Mohammad Qasim Azad  ។

កងកម្លាំងសន្តិសុខនៅ Kandahar សំអាតកន្លែងគេរកឃើញឡានដែលនៅជុំវិញស្ថានីយ​រថភ្លើង នេះយោងតាមប្រភពពីអ្នកនាំពាក្យលោក Daud Ahmadi ។ តួលេខចុងក្រោយបង្ហាញថា តួលេខចុងក្រោយបំផុតបង្ហាញថា មានមនុស្ស១៦នាក់ស្លាប់ និងមនុស្ស៣៨នាក់រងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ វេជ្ជបណ្ឌិត Nehmat Barak ប្រធានមន្ទីរពេទ្យ Mirwais នៅ Kandahar មានប្រសាសន៍ថា ត្រូវការរថយន្ដសង្គ្រោះពីរគ្រឿងទៅកន្លែងនោះ ព្រោះថាអាច មានមនុស្សច្រើនទៀតស្ថិតនៅក្រោមកម្ទេចកម្ទី។

លោក Ahmadi បញ្ជាក់ពីចំនួនអ្នកស្លាប់ ដោយបន្ថែមថា អ្នកស្លាប់ទាំងនោះរួមមានបុគ្គលិកកងកម្លាំងសន្តិសុខ ០៤ នាក់ និងយ៉ាងហោចហោចណាស់មានកុមារចំនួន ០៥ នាក់ និងសមាជិកកងកម្លាំងសន្តិសុខចំនួន ១០ នាក់ស្ថិតក្នុងចំណោមអ្នករងរបួស។ ការផ្ទុះនេះមានឥទ្ធិពលយ៉ាងខ្លាំងដោយភាគច្រើននៃអ្នករងរបួសគឺជាអ្នកដំណើរស៊ីវិល។ លោក Ahmadi និយាយថា​កងកម្លាំងសន្តិសុខ​រកឃើញ​កុងតឺន័រធំមួយមានផ្ទុកគ្រាប់បែក គ្រាប់រ៉ុកកែត អាវកាក់អត្តឃាត និងអាវុធយុទ្ធភ័ណ្ឌនៅជិតកន្លែងកើតហេតុ។

ក្រុមភេរវករមានគម្រោងធ្វើការវាយប្រហារដ៏ធំមួយនៅថ្ងៃបញ្ចប់នៃបុណ្យរ៉ាម៉ាដានក្នុងទីក្រុងនៅចំនោមហ្វូងមនុស្ស។ ការផ្ទុះនោះគ្រោងធ្វើនៅពេលពួកគេចេញទៅផ្សារ Eid សន្តិសុខ ហើយសន្តិសុខរារាំងមិនឱ្យមានគ្រោះមហន្តរាយកើតឡើង។ ក្រោយពេលកើត ហេតុភ្លាមៗគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវឡើយ នេះយោងតាមប្រភពព័ត៌មានពី មន្ត្រីសន្តិសុខម្នាក់ប្រាប់ភ្នាក់ងារ AFP ។

ការផ្ទុះនេះកើតឡើងនៅពេលពួកតាលីបង់បង្កើនការ​វាយលុកឆ្លងកាត់ប្រទេសរងការហែកហួរដោយសង្រ្គាម។សប្តាហ៍មុន ក្រុមបះបោរវាយលុកភាគខាងលិចទីក្រុង Farah ប៉ុន្តែត្រូវកងកុម្ម៉ង់ដូបបង្ក្រាប( ក្រុមកុម្ម៉ង់ដូដែលគាំទ្រដោយ កងកម្លាំងអាកាសអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិក។ នៅថ្ងៃច័ន្ទ ពួកតាលីបង់ព្រមាន អ្នកស្រុក Kabul ឱ្យគេចចេញពីមណ្ឌលយោធាក្នុងទីក្រុងដែលមានកំពែងរឹងមាំ ដោយនិយាយ ថាពួកគេកំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀតក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន។ ក្រុមឃ្លាំ​មើលរបស់រដ្ឋាភិបាលអាមេរិកព្រមាននៅថ្ងៃចន្ទថា ការវាយតម្លៃភាពសុទិដ្ឋិនិយមលើការ ពង្រឹងសន្តិសុខក្នុងប្រទេសមិនឆ្លើយតបទៅនឹងហេតុការណ៍ពិតនៅនឹងកន្លែងទេ។

មន្ត្រីអាមេរិក និងមេបញ្ជាការយោធាកំពូល ទទូចដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ឲ្យធ្វើការងារល្អប្រសើរក្នុងការរក្សាសណ្តាប់ធ្នាប់។ប៉ុន្តែក្រុមតាលីបង់នៅតែគ្រប់គ្រងតំបន់ដាច់ស្រយាល និងកំពុងធ្វើការវាយ ប្រហារម្តងហើយម្តងទៀតខណៈដែលក្រុមរដ្ឋអ៊ីស្លាមធ្វើការ បំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើននៅក្រុង Kabul និងកន្លែងផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here