សហរដ្ឋអាមេរិកដឹកនាំការវាយប្រហារគោលដៅរដ្ឋាភិបាលនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ SANA ដកស្រង់ចេញពីប្រភពយោធារាយការណ៍ថា សហរដ្ឋអាមេរិកដឹកនាំយន្តហោះចម្បាំងក្រុមចម្រុះទម្លាក់គ្រាប់បែកលើទីតាំងយោធាស៊ីរីជាច្រើនកន្លែងនៅក្នុងខេត្តDeir ez-Zor ភាគខាងកើតប្រទេសស៊ីរី។

ការវាយប្រហារនេះធ្វើឡើងភ្លាមៗនៅពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃព្រហស្បតិ៍។ ប្រព័ន្ធផ្សព្វផ្សាយSANA រាយការណ៍ថា យន្តហោះក្រុមចម្រុះនេះធ្វើឱ្យខូចខាតសម្ភារៈ និងមិនមានមនុស្សរងគ្រោះ។ ការវាយប្រហារតាមអាកាសនៅជិតទីក្រុងAl-Bukamal មានការសម្របសម្រួលជាមួយពួកសកម្មប្រយុទ្ធប្រឆាំងរដ្ឋាភិបាល។

មុននេះ ក្រុមលីបង់Hezbollah ជាសម្ព័ន្ធមិត្តកងកម្លាំងស៊ីរីក្នុងការប្រយុទ្ធជាមួយពួករដ្ឋអ៊ីស្លាម (ISIS/ISIL) និយាយថាយន្តហោះក្រុមចម្រុះវាយប្រហារគោលដៅលើទីតាំងយោធាចំនួន២របស់ស៊ីរី រួមទាំងទីតាំងតំឡើងថាមពលនៅជិតព្រំដែនប្រទេសអ៊ីរ៉ាក់។

តំបន់នេះត្រូវមើលឃើញថាមានការវាយលុកលឿនយ៉ាងរហ័សដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិក (SDF) កំពុងរុញច្រានពួកសកម្មប្រយុទ្ធ(IS) នៅជិតទីក្រុងAl-Bukamal និងឆ្ពោះដល់ច្រាំងទន្លេខាងកើតEuphrates។ កាលពីសប្ដាហ៍មុន ក្រុម(SDF) ប្រកាសកាន់កាប់មូលដ្ឋានអតីតក្រុម(IS) នៅតាមច្រាំងទន្លេ Euphrates ជិតព្រំដែនស៊ីរី-អ៊ីរ៉ាក់ ដែលខិតជិតទៅដល់ដែនដីគ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here