ប្រទេសកូរ៉េខាងជើងបំផ្លាញកន្លែងសាកល្បងនុយក្លេអ៊ែរទីតាំង​ Punggye-ri

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤​ ខែ​ឧសភា​ ឆ្នាំ២០១៨

កាបង្ហាញវីដេអូដំបូងនៃការកម្ទេចកន្លែងសាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនៅទីតាំងPunggye-ri មានផ្លូវរូងក្រោមដីនៅលើភ្នំដែលត្រូវកប់ក្នុងកម្ទេចថ្ម។ កន្លែងនេះត្រូវបំផ្លាញមុនកិច្ចប្រជុំកំពូលដែលគ្រោងទុកនៅក្នុងប្រទេសសិង្ហបុរីដែលឥឡូវត្រូវលុបចោលដោយសហរដ្ឋអាមេរិក។

យោងតាមអ្នកឆ្លើយឆ្លងសារព័ត៌មាន RT លោកIgor Zhdanov ដែលត្រូវអញ្ជើញធ្វើជាសាក្សីក្នុងពិធីនេះបានឱ្យដឹងថា​ ផ្លូវរូងក្រោមដីចំនួន៣កន្លែងត្រូវគេកម្ទេចចោល។

ប្រទេសកូរ៉េខាងជើងមានទីតាំងអាវុធនុយក្លេអ៊ែរចំនួន ៦កន្លែងនៅតំបន់នោះ។ ការកម្ទេចចោលដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុងព្យុងយ៉ាងចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរ​ បន្ទាប់ពីកិច្ចប្រជុំកំពូលខែមេសារវាងលោកKim Jong-un និងប្រធានាធិបតីកូរ៉េខាងត្បូងលោកMoon Jae-in នៅក្នុងតំបន់គ្មានយោធាដែលបែងចែកឧបទ្វីបកូរ៉េទាំងពីរ។

ប៉ុន្មានម៉ោងក្រោយពីការកម្ទេចចោលទីតាំងនុយក្លេអ៊ែរ​ លោកប្រធានាធិបតីសហរដ្ឋអាមេរិក​Donald Trump​ លុបចោលកិច្ចប្រជុំកំពូលជាមួយនឹងលោកគីមដែលគ្រោងធ្វើនៅថ្ងៃទី១២​ខែមិថុនា​ នៅប្រទេសសិង្ហបុរី​។ អ្នកការទូតកូរ៉េខាងជើង​ចេញសេចក្តីថ្លៃងការណ៍ដោយលើកឡើងពី«កំហឹងយ៉ាងខ្លាំង​ និងមិនផ្តល់ជាតម្លៃមិត្តភាពបើកចំហ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here