ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី24 ខែឧសភា ឆ្នាំ2018
ប៉ូលិសទីក្រុង Metropolitan បាននិយាយថា បុរសម្នាក់ ត្រូវបានចាប់ខ្លួនដោយសង្ស័យថា បានរៀបចំសកម្មភាពភេរវកម្ម។ ក្មេងប្រុស វ័យ ១៩ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុង Bishop’s Stortford ប្រទេស Hertfordshire ចក្រភពអង់គ្លេស កាលពីថ្ងៃពុធនៅម៉ោង ១៨និង ៥៧នាទីព្រឹក។
អាស័យដ្ឋានរបស់បុរសនោះ នៅក្នុងទីក្រុងកំពុងស្វែងរក និងបុរសរូបនោះ កំពុងត្រូវគេសាកសួរនៅឯប៉ុស្តិ៍ប៉ូលិស នៅភាគខាងត្បូងទីក្រុងឡុងដ៍ផងដែរ។ ប៉ូលិសនិយាយថា សកម្មភាពនេះទាក់ទងទៅនឹងការចាប់ខ្លួនបុរសអាយុ ១៨ឆ្នាំម្នាក់ផងផ្សេងទៀត ដោយប៉ូលិសប្រដាប់អាវុធ នៅភាគខាងជើងទីក្រុងឡុង កាលពីថ្ងៃសុក្រផងដែរ។
បុរសវ័យ ១៨ឆ្នាំរូបនេះ កំពុងស្ថិតក្នុងការឃុំឃាំង ហើយស្ត្រីម្នាក់វ័យ ២០ឆ្នាំផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនផងដែរ នៅភាគខាងត្បូងទីក្រុងឡុងដ៍ដោយសារតែមិនបានបង្ហាញព័ត៌មានអំពីអំពើភេរវកម្ម កាលពីថ្ងៃពុធនោះទេ៕









