ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨
ប្រភពសន្តិសុខនិយាយថា កងទ័ពអ៊ីរ៉ាក់កាលថ្ងៃព្រហស្បតិ៍នេះសម្លាប់អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ៨ នាក់នៅក្នុងប្រតិបត្តិការសន្តិសុខក្នុងខេត្តKirkuk។ ថ្លែងប្រាប់ទៅកាន់គេហទំព័រ Baghdad Today ប្រភពសន្តិសុខនិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានសម្លាប់ក្រុមសកម្មប្រយុទ្ធ IS ៨នាក់ដែលបានពាក់ខ្សែក្រវ៉ាត់បំផ្ទុះគ្រាប់បែក។ មានស្ត្រីម្នាក់ក្នុងចំណោមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត IS ប៉ុន្តែអត្តសញ្ញាណរបស់នាងមិនត្រូវបានបង្ហាញឲ្យដឹងនោះទេ។
កងទ័ពរបស់កងកម្លាំងចលនានិយម៤នាក់បានរងរបួសនៅក្នុងប្រតិបត្តិការនេះ។ គួរបញ្ជាក់ថាកាលពីមុនមន្រ្តីខេត្ត Kirkuk ជំរុញឲ្យមានការពង្រឹងកងទ័ពនៅភាគខាងត្បូងនិងភាគខាងលិចនៃខេត្តនេះ ខណៈដែលតំបន់នេះនៅតែមានសមាជិករដ្ឋអ៊ីស្លាមមួយចំនួនដែលបានគេចខ្លួននៅអំឡុងពេលរំដោះស្រុក Hawija ឆ្ពោះទៅកាន់តំបន់ដាច់ស្រយាល។ ក្រុមរដ្ឋអ៊ីស្លាមបានបង្ហាញខ្លួននៅលើឆាកអន្តរជាតិក្នុងឆ្នាំ ២០១៤ នៅពេលដែលក្រុមនេះរឹបអូសយកទឹកដីមួយភាគធំក្នុងប្រទសអ៊ីរ៉ាក់ និងស៊ីរីដោយប្រកាសបង្កើតរដ្ឋអ៊ីស្លាមបស់ពួកគេក្នុងរាជធានីMosul។
ក្រោយមកក្រុមនេះល្បីល្បាញដោយសារអំពើឃោរឃៅរបស់ខ្លួន រួមទាំងការសម្លាប់រង្គាល ការចាប់ពង្រត់ និងការកាត់ក្បាលដែលជំរុញឲ្យសហរដ្ឋអារិកដឹកនាំក្រុមចម្រុះអន្តរជាតិដើម្បីកម្ទេចក្រុមនេះ។ បើទោះបីជាក្រុមនេះទទួលបរាជ័យនៅឯកន្លែងលាក់ខ្លួនសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំមុនក៏ដោយ ក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្តាលប្រឆាំងនឹងកងទ័ព៕