ប្រភពព័ត៌មានពីRT ចេញផ្សាយថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨
ក្រុមអ្នកតវ៉ាប៉ាឡេស្ទីនជាង១០០នាក់រងរបួសបន្ទាប់ពីប្រមូលផ្ដុំនៅព្រំដែនអ៊ីស្រាអែល-កាហ្សាដើម្បីបន្តការតវ៉ានៅខែមីនាដែលកើតជាអំពើហិង្សារយៈពេលជាងមួយខែ។ គិតត្រឹមថ្ងៃទី២១ ខែឧសភា មនុស្សសរុបចំនួន១១២នាក់ត្រូវសម្លាប់ក្នុងនោះមានក្មេង ១៣ នាក់ និងអ្នកកាសែត២នាក់ ហើយមនុស្សជាង ១៣,០០០នាក់ទៀតរងរបួសនេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។
កាលពីថ្ងៃសុក្រអំពើហឹង្សាផ្ទុះឡើងជាថ្មី នៅក្បែរតំបន់ Khan Younis ពេលដែលកងទ័ពអ៊ីស្រាអែលបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់ពិត រារាំងដើម្បីបំបែកក្រុមអ្នកតវ៉ាប្រមូលគ្នាដុតកង់ឡានប្រហែលចង្ងាយ៨០០ម៉ែត្រពីរបងសន្តិសុខ។ កងកម្លាំងការពារអ៊ីស្រាអែលនិយាយថាក្រុមអ្នកតវ៉ាប្រហែល១,៦០០នាក់នៅតំបន់នេះចោលដុំថ្ម និងដុតកង់ឡានទៅលើកងទ័ព។
អំពើហឹង្សានេះកើតឡើងបន្ទាប់ពីការសម្រេចចិត្តរបស់តុលាការកំពូលអ៊ីស្រាអែលដើម្បីគាំទ្រក្រុម(IDF) ប្រើប្រាស់គ្រាប់កាំភ្លើងប្រឆាំងនឹងក្រុមអ្នកតវ៉ានៅតំបន់កាហ្សា។ បើយោងតាមសារព័ត៌មានរ៉យទ័រ ក្រុម(IDF) បាញ់គ្រាប់មីស៊ីលជាច្រើនដូចជាខ្លែងចូលទៅទឹកដីអ៊ីស្រាអែល៕