ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០១៨
ប្រទេសបារាំងកំពុងត្រៀមរៀបចំដោះលែងអ្នកទោសបង្កចលនាចំនួន៤០នាក់ ក្នុងខែខាងមុខនេះដែលជះឥទ្ធិពលមួយដល់ប្រទេសនាំឱ្យព្រះរាជអាជ្ញាប្រឆាំងភេរវកម្មនិយាយថាគឺជា “ហានិភ័យដ៏ធំមួយ” ដែលពួកគេអាចនឹងក្លាយទៅជាការបង្កចលនាបន្លែមនៅពីក្រោយច្បាប់។ ថ្លែងទៅកាន់ទូរទស្សន៍បារាំង BFM លោក Francois Molins បញ្ជាក់ថាប្រទេសបារាំងនឹងដោះលែងអ្នកទោសបង្កចលនា២០នាក់នៅឆ្នាំនេះ និង២០នាក់បន្ថែមទៀតនៅឆ្នាំ២០១៩ ខណៈដែលការដោះលែងបែបនេះជាការព្រមានអំពីគ្រោះថ្នាក់។ លោក Molins ដែលចាកចេញពីតំណែងជាប្រធានប្រឆាំងភេវរកម្មរបស់ប្រទេសបារាំងក្នុងរយៈពេល៧ឆ្នាំខាងមុខនិយាយថា មានហានិភ័យធំមួយដែលយើងមើលឃើញគឺអ្នកទោសដែលមិនមានភាពស្តាយក្រោយពីអ្វីដែលធ្វើកន្លងមកសោះនៅពេលពួកចេញពីពន្ធនាគារ និងសូម្បីតែពេលពួកគេស្ថិតនៅក្នុងពន្ធនាគារក៏អាចបង្កចលាចលច្រើនជាងនេះ។ “យើងត្រូវធ្វើការពិភាក្សាបន្ថែមដើម្បីធានាថាពួកគេស្ថិតក្រោមការឃ្លាំមើលឱ្យបានត្រឹមត្រូវដែលតម្រូវឱ្យមានការធ្វើការយ៉ាងហ្មត់ចត់រវាងមន្រ្តីពន្ធនាគារភ្នាក់ងារស៊ើបការណ៍សម្ងាត់ សមត្ថកិច្ចក្នុងប្រព័ន្ធយុត្តិធម៌ និងការិយាល័យរបស់ព្រះរាជអាជ្ញា”៕
