ប្រភពព័ត៌មានពី economictimes ចុះផ្សាយថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៨
ប្រទេសឥណ្ឌាសាកល្បងបាញ់គ្រាប់មីស៊ីល Agni-៥ របស់ខ្លួនដែលមានសមត្ថភាពបាញ់បានចម្ងាយ៥០០គីឡូម៉ែត្រចេញពីឆ្នេរ Odisha លើកោះ Abdul Kalam។ មីស៊ីលបាញ់ពីដីចាប់ផ្តើមដោយមានជំនួយពីប្រព័ន្ធបាញ់បង្ហោះ pad-4 នៃប្រពន្ធ័សាកល្បងចម្រុះ (ITR) លើកោះ Dr Abdul Kalam នៅឈូងសមុទ្រ Bengal។ គេបាញ់វានៅម៉ោង៩:៤៨នាទីព្រឹក នេះបើយោងប្រភពពីក្រសួងការពារជាតិ។ នេះគឺជាការសាកល្បងលើកទីរបស់ Agni-៥។ ពួកគេនិយាយថាមីស៊ីលនេះបាញ់បានចម្ងាយដែលបានកំណត់ក្នុងពេលសាកល្បងដែលចាត់ទុកថាទទួលបានជោគជ័យទាំងស្រុង។ ការអនុវត្តន៍បាញ់មីស៊ីលស្ថិតក្រោមការតាមដាន និងគ្រប់គ្រងដោយរ៉ាដាតាមរយៈឧបករណ៍តាមដាន និងស្ថានីយ៍សង្កេតការណ៍ក្នុងបេសកកម្មនេះ។ មន្ដ្រីស្រាវជ្រាវ និងអភិវឌ្ឍការពារប្រទេស (DRDO) និយាយថាវាមានលក្ខណៈមិនដូចមីស៊ីលផ្សេងៗទៀតនោះទេ។ Agni-៥ មានភាពជឿនលឿនបំផុតជាមួយនឹងបច្ចេកវិទ្យាថ្មីៗទាក់ទងនឹងការរុករក ដំណើរការ ក្បាលគ្រាប់ និងម៉ាស៊ីន៕