កាកបាទក្រហមដកបុគ្គលិកបរទេសចំនួន៧១នាក់ ចេញពីប្រទេស Yemen ដោយបញ្ហាផ្នែកសន្តិសុខ

0

ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨

គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និយាយនៅថ្ងៃព្រហស្បតិ៍ថា​ ពួកគេដកបុគ្គលិកអន្តរជាតិចំនួន៧១នាក់ ចេញពីប្រទេស​Yemen ដោយសារ​បញ្ហាសន្តិសុខ និងការគំរាមកំហែងដែលត្រូវបញ្ចូនពួកគេ​ទៅកាន់​រដ្ឋធានីDjibouti។

ភ្នាក់ងារផ្តល់ជំនួយអំពាវនាវដល់ភាគីជម្លោះ​ទាំងអស់ ​រយៈ​ពេលបីឆ្នាំនៅ​ប្រទេស Yemen ដោយផ្តល់ការធានាផ្នែកសន្តិសុខ ដូច្នេះទើបអាចបន្តដំណើរការកម្មវិធីជំនួយ​ផ្នែកវះ​កាត់ ការផ្គត់ផ្គង់​ទឹក និងអាហារ។

អ្នកនាំពាក្យលោកស្រី Marie-Claire Feghali និយាយថា បុគ្គលិក (ICRC) ចំនួន៤៥០នាក់ស្ថិតក្នុងប្រទេសYemen ក្នុងនោះមានទាំងបុគ្គលិកជាជនជាតិបរទេសរាប់សិបនាក់ ។

យោងតាមសម្តីមន្រ្តី (ICRC) និយាយក្នុងសេចក្តីថ្លែង​ការណ៍ថា សកម្មភាពបច្ចុប្បន្នរបស់យើងត្រូវរារាំងដោយការគំរាមកំហែង ​និងការកំណត់គោលដៅដោយផ្ទាល់​ក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអាចមើលឃើញការប៉ុនប៉ងយ៉ាងខ្លាំងក្លា​ក្នុងការប្រើកាកបាទក្រហម​ជាឧបករណ៍ក្នុងជម្លោះ ។

LEAVE A REPLY

Please enter your comment!
Please enter your name here