ប្រភពព័ត៌មានពី Reuters ចុះផ្សាយថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨
លោកប្រធានាធិបតី Tayyip Erdogan មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសទួរគីនឹងវាយប្រហារលើជំរំសកម្មជនឃឺដលើភ្នំភាគខាងជើងប្រទេសអ៊ីរ៉ាក់ក្នុងតំបន់ Qandil, Sinjar និង Makhmur ប្រសិនបើរដ្ឋាភិបាលកណ្តាលអ៊ីរ៉ាក់មិនព្រមកម្ចាត់ពួកសកម្មប្រយុទ្ធចេញពីតំបន់នោះ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN Turk លោក Erdogan បង្ហាញថា ប្រទេសទួរគីវាយប្រហារលើតំបន់ Qandil អំឡុងពេលល្ងាចណាមួយ។
ប្រទេសទួរគីតែងតែអនុវត្ដធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែនប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលក្រុមនេះមានមូលដ្ឋាននៅតំបន់ភ្នំ Qandil។ ទីក្រុង Ankara ក៏គំរាមកំហែងប្រតិបត្តិការយោធាវាយប្រហារក្នុងតំបន់ Sinjar ភាគខាងជើងប្រទេសអ៊ីរ៉ាក់ផងដែរ។