ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨
រដ្ឋបាលលោកដូណាល់ត្រាំ ចាប់ផ្តើមបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ជាលើកដំបូងទៅកាន់ពន្ធនាគារសហព័ន្ធ បន្ទាប់ពីមានតម្រូវការគ្រែបន្ថែមនៅក្នុងពន្ធនាគារ។
ការបញ្ជូនអ្នកទោសចំនួន១,៦០០នាក់ បង្ហាញពីការកើនឡើងនៃការឃុំខ្លួន ក្រោមគោលនយោបាយអន្តោប្រវេសន៍ គ្មានការយោគយល់របស់លោកប្រធានាធិបតី ដូណាល់ត្រាំ ។
ក្រុមអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយរបស់អាមេរិក (ICE) និយាយថា នេះជាវិធានការបណ្តោះអាសន្នមួយ រហូតទាល់តែរកឃើញកន្លែងផ្សេងទៀតសម្រាប់ការឃុំឃាំងខ្លួនរបស់អ្នកទោស។
អ្នកទោសចំនួន ១,០០០នាក់នឹងទៅពន្ធនាគារតែមួយ នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។
ប្រធានសហជីពនៅពន្ធនាគារក្នុងរដ្ឋកាលីហ្វ័រញ៉ា រដ្ឋតិចសាស់ និងរដ្ឋវ៉ាស៊ីនតោន ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ពួកគេមានពេលវេលាតិចតួច ក្នុងការរៀបចំសម្រាប់ការទទួលអ្នកទោសដ៏ច្រើន ហើយបានលើកឡើងអំពីកង្វល់របស់បុគ្គលិក និងសុវត្ថិភាពថែមទៀតផង។
ក្រុម(ICE) កំពុងអនុម័តគោលនយោបាយតម្រូវឱ្យព្រះរាជអាជ្ញាសហព័ន្ធចោទប្រកាន់បទល្មើសព្រហ្មទណ្ឌគ្រប់ៗគ្នាពីបទឆ្លងព្រំដែនខុសច្បាប់។