ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីរាយការណ៍ថាកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ីបដិសេធយន្តហោះចម្បាំងរបស់ខ្លួនមិនបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងខេត្ត Idlib ដែលគ្រប់គ្រងដោយពួកឧទ្ទាមសម្លាប់មនុស្សរាប់សិបនាក់។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីនិយាយថា ការវាយប្រហារតាមអាកាសទំនងបញ្ជាដោយប្រទេសរុស្ស៊ីនៅភូមិមួយខេត្ត Idlib យ៉ាងហោចណាស់សម្លាប់មនុស្ស៤៤នាក់ រយៈពេលមួយយប់។
គេដកស្រង់សម្តីរបស់ក្រសួងការពារជាតិរុស្ស៊ីថា ពួកគេមានព័ត៌មានអំពីការប្រយុទ្ធគ្នារវាងពួកសកម្មប្រយុទ្ធ Nusra Front និងពួកក្រុមប្រឆាំងដែលប្រើកាំភ្លើងធំក្នុងរយៈពេល២៤ម៉ោងមុននេះ។
