ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨
ព្រះរាជអាជ្ញារដ្ឋនិយាយថា សាធារណរដ្ឋកូសូវ៉ូចាប់ខ្លួនមនុស្សចំនួន២នាក់ ក្នុងនោះមានម្នាក់ជាសញ្ជាតិបែលហ្ស៊ិក ដែលជាជនសង្ស័យរៀបចំការវាយប្រហារលើកងទ័ពណាតូ ទីសាធារណៈនៅកូសូវ៉ូ ប្រទេសបែលហ្ស៊ិក និងបារាំង។
ការិយាល័យព្រះរាជអាជ្ញានិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២ ខែមិថុនាថា មានសង្សាមួយគូ បុរសម្នាក់និងស្ត្រីម្នាក់និយាយគ្នាតាមទូរស័ព្ទអំពីការរៀបចំ “ការវាយប្រហារភេរវកម្ម និងការវាយប្រហាររថយន្តអត្តឃាតប្រឆាំងនឹងកងកម្លាំងកូសូវ៉ូដឹកនាំដោយអង្គការណាតូ (KFOR) និងវាយប្រហារកន្លែងដែលមានប្រជាជនរស់នៅច្រើនទៀត។ ពួកគេត្រូវឃុំខ្លួននៅថ្ងៃពុធ។
បុរសម្នាក់នេះត្រូវគេស្គាល់អត្តសញ្ញាណថាជាជនជាតិបែលហ្ស៊ិកអាយុ២៦ឆ្នាំ រស់នៅជាមួយស្ត្រីម្នាក់ដែលកំណត់អត្តសញ្ញាណថាមានអាយុ២៥ឆ្នាំ រស់នៅជិតរដ្ឋធានី Pristina។ យោងតាមព្រះរាជអាជ្ញាបុរសនោះក៏កំពុងរៀបចំការវាយប្រហារអត្តឃាតនៅកន្លែងទីសាធារណៈប្រទេសបែលហ្ស៊ិក និងបារាំងផងដែរ។
