មនុស្សស្លាប់ និងរងរបួសចំនួន១៦នាក់ក្នុងហេតុការបំផ្ទុះគ្រាប់បែក២គ្រាប់ក្នុងខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨

មជ្ឈមណ្ឌលសារព័ត៌មានសន្តិសុខនិយាយកាលពីថ្ងៃសុក្រនេះថា មនុស្សចំនួន១៦នាក់ស្លាប់ និងរងរបួសដោយសារការវាយប្រហារ៣លើកកើតឡើងនៅខេត្ត Kirkuk។​

មជ្ឈមណ្ឌលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយ​ប្រហារភេរវកម្ម៣លើកកើតឡើងនៅថ្ងៃនេះក្នុងខេត្ត Kirkuk បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ ខណៈដែលមនុស្ស១៤នាក់ ផ្សេងទៀតរួមទាំងស្ត្រី និងកុមាររងរបួស។

គ្រាប់បែកមួយគ្រាប់បានផ្ទុះឡើងនៅក្បែរវិហារអ៊ីស្លាមal-Abrar លើផ្លូវAl-Quds បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ និង១៤នាក់ទៀតរួមទាំងស្ត្រីនិងកុមាររងរបួស។ មានការផ្ទុះមួយផ្សេងទៀតកើតឡើងនៅក្បែរហាងកាហ្វេមួយបណ្តាលឲ្យជនស៊ីវិលម្នាក់រងរបួស។ លើសពីនេះទៀត ” ការបាញ់មីស៊ីលសំដៅសាលារៀនមួយ មិនបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសឡើយ។

របាយការណ៍សន្តិសុខបង្ហាញថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបន្តវាយប្រហារប្រឆាំងនឹងកងទ័ពអ៊ីរ៉ាក់ដែលគំរាមដល់ស្ថេរភាពរបស់ប្រទេស ។

យោងតាមរបាយការណ៏របស់បេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថា ជនជាតិអ៊ីរ៉ាក់ចំនួន៩៣នាក់ត្រូវសម្លាប់ និង១៦៣នាក់ផ្សេងទៀតរងរបួសក្នុង អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់នៅក្នុងខែឧសភា កន្លងមកនេះ។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវសម្លាប់ចាប់តាំងពីយុទ្ធនាការរដ្ឋាភិបាលដែលគាំទ្រដោយកងទ័ព និងក្រុមចម្រុះចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០១៦ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅរដ្ឋធានីMosul ក្នុងខែមិថុនា ឆ្នាំ២០១៤។

LEAVE A REPLY

Please enter your comment!
Please enter your name here