ប្រភពព័ត៌ពីRT ចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨
ប្រទេសសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំងជាអ្នកគាំទ្រក្រុមភេរវករ និងទទួលខុសត្រូវចំពោះការបង្ហូរឈាមក្នុងប្រទេសស៊ីរី នេះបើយោងតាមប្រសាសាសន៍លោកប្រធានាធិបតី Bashar Assad ក្នុងការឆ្លើយតបចំពោះការចោទប្រកាន់របស់ប្រទេសលោកខាងលិចជាអ្នកវាយប្រហារប្រជាជនរបស់ខ្លួន។
លោកមានប្រសាសន៍ថា ប្រទេសលោកខាងលិចចោទលោកថាជាអ្នកនៅពីក្រោយការវាយប្រហារប្រើអាវុធធាតុគីមីប្រឆាំងនឹងជនស៊ីវិលលើទឹកដីស៊ីរី និងធ្វើការបង្ក្រាបផ្សេងៗទៀត។ លោកបន្ថែមថា សង្គ្រាមប្រឆាំងនឹងក្រុមភេរវករចាប់ផ្តើមអស់រយៈពេល០៧ឆ្នាំ ហើយលោកទទួលបន្ទុកគ្រប់ពេលក្នុងប្រទេស ដោយសារលោកជាប្រធានាធិបតីត្រូវគាំទ្រប្រជាជនរបស់ខ្លួន។ លោកចោទជាសំណួរថា តើលោកអាចទៅសម្លាប់ប្រជាជនយ៉ាងដូចម្តេច នៅពេលដែលលោកកំពុងគាំទ្រប្រជាជនរបស់ខ្លួន?
ក្រុមភេរវករជាយោធាស៊ីរីកំពុងប្រយុទ្ធប្រឆាំងជាមួយការជួយពីក្រុមសម្ព័ន្ធមិត្ត ដែលគាំទ្រដោយរដ្ឋាភិបាលអង់គ្លេស បារាំង អាមេរិក និងក្រុមសម្ព័ន្ធមិត្តរបស់ពួកគេទាំងនៅតំបន់អឺរ៉ុប ឬតំបន់ផ្សេងទៀតក្នុងប្រទេសស៊ីរ៉ី។
ក្នុងពេលមានជម្លោះ ប្រទេសលោកខាងលិចគាំទ្រនៅពីក្រោយក្រុមប្រឆាំងក្នុងប្រទេសស៊ីរី ដែលស្ទើរតែមានលក្ខណៈដូចក្រុមជីហាត។ ក្រុមនេះប្រើដោយពួករដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដាដែលមានទំនាក់ទំនងជាមួយក្រុម Jabhat al-Nusra ដើម្បីទទួលបានអាវុធពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក្នុងការប្រយុទ្ធប្រឆាំងរដ្ឋាភិបាល និងប្រជាជនស៊ីរី។
ក្នុងឱកាសជាច្រើនលើកដែលក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី ហើយវាជាកំហុសក្នុងការវាយប្រហារដោយទម្រាក់រឿងនេះជាអំពើភេរវកម្ម។ ទាំងទីក្រុងដាម៉ាស់ និងទីក្រុងម៉ូស្គូចោទប្រកាន់ប្រទេសលោកខាងលិច ជាអ្នកធ្វើការសម្របសម្រួលជាមួយក្រុមភេរវករក្នុងការដកអំណាចលោក Assad ចេញពីដណែង។
