អង្គការសហប្រជាជាតិ ថ្កោលទោសការវាយឆ្មក់ចូលមន្ទីរពេទ្យ នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨

អង្គការសហប្រជាជាតិថ្កោលទោសរុមប្រដាប់អាវុធនូវការបំភិតបំភ័យដល់បុគ្គលិក និងអ្នកជំងឺនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR)។ អង្គការសហប្រជាជាតិនិយាយថា បុរសជាច្រើនកាន់កាំបិត និងអាវុធផ្សេងទៀត ចូលទៅក្នុងមន្ទីរពេទ្យ ប៉ុន្មានខែកន្លងមកនេះ នៅទីក្រុង Bambari ។

ក្រុមសាច់ញាតិមានការរន្ធត់ចិត្តយកអ្នកជំងឺចេញពីមន្ទីរពេទ្យក្នុងទីក្រុង Bambari ទៅសម្រាកព្យាបាលនៅកន្លែងផ្សេងទៀត ទោះបីជាពួកគេនៅកំពុងព្យាបាលក៏ដោយ។

អង្គការសហប្រជាជាតិនិយាយថា នៅមិនទាន់ច្បាស់អ្នកធ្វើការវាយប្រហារនេះ ហើយសង្ស័យថាជាការបំផុសគំនិតជាតិសាសន៍និយម ។ អង្គការសហប្រជាជាតិនិយាយថា ជម្លោះនេះនាំឱ្យមានការផ្លាស់ប្តូរទីលំនៅចំនួន៧០ភាគរយ ក្នុងប្រទេសនចាប់តាំងពីខែមករា ឆ្នាំ២០១៧ មកម្លេះ។

អ្នកសម្របសម្រួលផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិនៅ (CAR) លោក Najat Rochdi និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងធ្វើឱ្យក្រុមប្រដាប់អាវុធទាំងនេះទទួលខុសត្រូវដោយផ្ទាល់ចំពោះផលវិបាកការព្យាបាលផ្នែកវេជ្ជសាស្រ្ត  និងស្ថានភាពគំរាមកំហែងដល់អ្នកជំងឺ។

បុគ្គលិកមនុស្សធម៌ក៏ជាគោលដៅនៃការវាយប្រហារ នៅទីក្រុង Bambari ដោយពួកគេវាយប្រហារចំនួន៩ដង និងការលួចឆក់ប្លន់កាលពីខែមុននេះតែម្តង។ប្រទេសនេះស្ថិតនៅក្នុងភាពចលាចលចាប់តាំងពីពួកឧទ្ទាមមូស្លីម ព្យាយាមទម្រាក់លោកប្រធានាធិបតី Francois Bozize ចេញពីអំណាចរយៈពេលជាង៥ឆ្នាំកន្លងមកហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here