ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨
មន្ត្រីសន្តិសុខម្នាក់និយាយកាលពីថ្ងៃអាទិត្យថា ប៉ូលិសសហព័ន្ធអ៊ីរ៉ាក់ចាប់ខ្លួនសមាជិករដ្ឋអ៊ីស្លាម៤នាក់ ក្នុងអំឡុងពេលប្រតិបត្តិការសន្តិសុខមួយនៅខេត្តDiyala។ ថ្លែងប្រាប់គេហទំព័រសារព័ត៌មាន Alghad របស់អ៊ីរ៉ាក់ មេបញ្ជាការប៉ូលិសខេត្ត Diyala និយាយថាមនុស្ស៤នាក់នេះគឺជាសមាជិករដ្ឋអ៊ីស្លាមដែលប្រកាសរដ្ឋអ៊ីស្លាមក្នុងខេត្ត Diyala។ ម្នាក់ក្នុងចំណោមពួកគេគឺជាអ្នកទទួលខុសត្រូវចំពោះការដឹកជញ្ជូនក្រុមភេរវជនIS។
មន្រ្តីដដែលប្រាប់ឲ្យដឹងថា ក្នុងចំណោមពួកគេមានម្នាក់ជាមន្រ្តីហិរញ្ញវត្តុរដ្ឋអ៊ីស្លាម ដោយលោកចង្អុលបង្ហាញពីលេខសម្គាល់ និងឧបករណ៍វីដេអូដែលប្រទះឃើញរបស់ក្រុមភេរវករ។ ប្រទេសអ៊ីរ៉ាក់ប្រកាសពីការដួលរលំដែនដីរដ្ឋអ៊ីស្លាមកាលពីដើមខែវិច្ឆិកាជាមួយការដណ្ដើមយកបានទីក្រុង Rawa ដែលស្ថិតនៅព្រំដែនភាគខាងលិចខេត្ត Anba ជាប់នឹងប្រទេសស៊ីរីដែលជាមូលដ្ឋានចុងក្រោយរបស់ក្រុមនេះ។
ក្រុមIS ប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ ជាប់និងប្រទេសស៊ីរីក្នុងឆ្នាំ២០១៤។ យុទ្ធនាការរដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក និងយោធាជាច្រើនក្រុមបង្កើតឡើងនៅក្នុងឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់តំបន់ដែលគ្រប់គ្រងដោយក្រុមIS។ ជាការកត់សម្គាល់ការកាន់កាប់ឡើងវិញភាគច្រើនគឺជាទីក្រុងដែលស្ថិតនៅក្នុងរាជធានីMosul។ បើទោះបីជាក្រុមរដ្ឋអ៊ីស្លាមទទួលបរាជ័យនៅក្នុងតំបន់សំខាន់ៗរបស់ខ្លួននៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយ ក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារប្រឆាំងនឹងកងទ័ពម្តងម្កាល។ របាយការណ៍សន្តិសុខព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។









