ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា មានភ័ស្តុតាងពីភ្នាក់ងារសម្ងាត់ដ៏គួរឱ្យទុកចិត្តបង្ហាញពីកងកម្លាំងពិសេសសហរដ្ឋអាមេរិកកំពុងជួយក្រុមឧទ្ទាមស៊ីរីរៀបចំការវាយប្រហារអាវុធសារធាតុគីមីលើកងកម្លាំងរដ្ឋាភិបាលស៊ីរី។
ក្រសួងការពារជាតិរុស្ស៊ីបង្ហាញក្នុងសេចក្តីថ្លែងការណ៍ថា ប្រភពឯករាជ្យសម្ងាត់ស៊ីរីចំនួន៣របស់យើងនិយាយថា មេបញ្ជាការកងទ័ពសេរីស៊ីរីគាំទ្រដោយ កងកម្លាំងពិសេសសហរដ្ឋអាមេរិកកំពុងរៀបចំអាវុធគីមីនៅខេត្ត Deir ez-Zor។ កម្លាំងយោធាចោទប្រកាន់ពួកក្រុម (FSA) ទំនងជាប្រើអាវុធសារធាតុគីមីលើរបបប្រឆាំងនឹងសន្តិភាពរបស់ជនស៊ីវិល។
ការរៀបចំនេះនឹងបង្ករឲ្យមានការវាយប្រហារតាមអាកាសថ្មីប្រឆាំងនឹងរដ្ឋាភិបាលស៊ីរី។ យោធារុស្ស៊ីនិយាយថាផែនការនេះបង្ហាញអំពីការវាយលុកមួយរបស់ក្រុម (FSA) ប្រឆាំងនឹងកងទ័ពស៊ីរីនៅភាគខាងកើតច្រាំងទន្លេ Euphrates ។
មុននេះក្រសួងការពារជាតិព្រមានអំពីផែនការពាក់ព័ន្ធនឹងអាវុធសារធាតុគីមី។ នៅថ្ងៃចុងក្រោយ ក្នុងខែមីនា មជ្ឈមណ្ឌលសង្រ្គោះរុស្ស៊ីទទួលព័ត៌មានពីអ្នកស្រុកម្នាក់អំពីការរៀបចំការវាយប្រហារដោយប្រើប្រាស់សារធាតុគីមីនឹងធ្វើឡើងនៅតំបន់ភាគខាងកើត Ghouta។ យោងតាមភ្នាក់ងារសម្ងាត់ក្រុម Tahrir al-Sham (អតីត Jabhat al-Nusra) មានកន្លែងផ្ទុក សារធាតុពុលដាក់ក្នុងធុងបិទជិតនៅលើដំបូលមួយនៅជាយក្រុងដាម៉ាស់។
