
ប្រភពព័ត៌មានពី Cyprus ចេញផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨
ប្រទេសអ៊ីស្រាអែលវាយប្រហារលើក្រុមសកម្មប្រយុទ្ធអ៊ីស្លាមស៊ីអ៊ីតដែលមានប្រទេសអ៊ីរ៉ង់គាំទ្រក្នុងប្រទេសស៊ីរី។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅថ្ងៃព្រហស្បតិ៍ថា សកម្មភាពទាំងនេះអាចជួយទប់ស្កាត់ការចាកចេញរបស់ជនភៀសខ្លួនម៉ូស្លីមទៅកាន់តំបន់អឺរ៉ុប។
ក្រុមមន្ត្រីអ៊ីស្រាអែល វាយប្រហារតាមអាកាសជាច្រើនលើកក្នុងប្រទេសស៊ីរីដើម្បីរារាំងការផ្ទេរអាវុធទៅឱ្យក្រុម Hezbollah ក្រុមស៊ីអ៊ីតរបស់ប្រទេសលីបង់ ឬការពង្រាយកងកម្លាំងរបស់យោធាអ៊ីរ៉ង់។ ប៉ុន្តែពួកគេកម្រផ្តល់ព័ត៌មានលំអិតអំពីប្រតិបតិ្តការ ឬនិយាយថាពួកឧទ្ទាមលីបង់មិនមែនជាគោលដៅ។
លោក Netanyahu ចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថាជួយក្រុងដាម៉ាស់ប្រឆាំងតបជាមួយក្រុមឧទ្ទាមរយៈពេល០៧ឆ្នាំក្នុងការនាំយកយុទ្ធជនស៊ីអ៊ីតចំនួន៨០,០០០នាក់ មកពីបណ្តាប្រទេសដូចជាប្រទេសប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ដើម្បីធ្វើការវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីស្រាអែល និងបំប្លែងពួកនិកាយ Sunni ភាគច្រើនក្នុងប្រទេសស៊ីរ៉ី។
ប្រជាជនចំនួនប្រហែលពាក់កណ្តាលប្រទេសស៊ីរីផ្លាស់ទីលំនៅដោយសារការប្រយុទ្ធគ្នា ហើយជនភៀសខ្លួនរាប់សែននាក់ត្រូវចេញទៅប្រទេសអឺរ៉ុប។ ប្រជាជនស៊ីរីភាគច្រើនជាប្រជាជនម៉ូស្លីម Sunni។ លោកប្រធានាធិបតី បាសាអាសាដ មានកំណើតចេញពីជនជាតិភាគតិចសាសនា Alawiteដែលគេចាត់ទុកថាជា ឥស្សរជនអ៊ីស្លាមស៊ីអ៊ីត។ ក្រោមកិច្ចចរចាថ្មីៗរវាងរដ្ឋាភិបាល និងក្រុមឧទ្ទាមSunni ធ្វើឲ្យពួកឧទ្ទាមសម្រេចចាកចេញពីតំបន់ដែលព័ទ្ធជុំវិញដោយក្រុមបះបោរ។
