ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨
ប្រភពសន្តិសុខពីខេត្ត Nineveh និយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ប៉ូលិសម្នាក់ត្រូវសម្លាប់ ខណៈដែលសមាជិករដ្ឋអ៊ីស្លាម៧នាក់ត្រូវចាប់ខ្លួន ក្នុងអំឡុងពេលការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធនៅភាគពាយព្យររដ្ឋធានីMosul។
លោក Mortada Ahmed ប្រាប់សារព័ត៌មាន BasNews ថាសមាជិករដ្ឋអ៊ីស្លាមវាយប្រហារលើទីតាំងសហព័ន្ធប៉ូលិស ហើយបាញ់សម្លាប់ប៉ូលិសម្នាក់ ចំណែកឯពួកសកម្មប្រយុទ្ធ៧នាក់ត្រូវចាប់ខ្លួនមុនពេលដែលពួកគេចង់រត់គេចខ្លួន។
កងទ័ពសន្តិសុខឡោមព័ទ្ធជុំវិញតំបន់ទីកន្លែងវាយប្រហារ Mafraq al-Kesk ហើយធ្វើប្រតិបត្តិការស្វែងរកសមាជិករដ្ឋអ៊ីស្លាមដែលនៅសេសសល់។
ប្រភពព័ត៌មានមួយទៀតចេញពីប៉ូលិសខេត្ត Nineveh និយាយថាលោក Moyasser Rashid មេភូមិ Oyounat ត្រូវសម្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធមួយ។ អនុសេនីយឯក Amir Wathiq ប្រាប់សារព័ត៌មាន BasNews ថាខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណធ្វើការបាញ់ប្រហារមកលើរូបលោកបណ្តាលឲ្យស្លាប់។









