មនុស្សជាង២០០នាក់ស្លាប់ក្នុងអំពើហិង្សានៅប្រទេសនីហ្សេរីយ៉ា

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨

អភិបាលរដ្ឋ Plateau និយាយថា មានមនុស្សចំនួនជាង២០០នាក់ ស្លាប់នៅថ្ងៃចុងសប្ដាហ៍មុន ក្នុងអំពើហិង្សាប្រទេសនីហ្សេរីយ៉ា ជាហេតុការណ៍ធ្វើឱ្យមានការប៉ះទង្គិចបង្ហូរឈាមគ្នាក្នុងរយៈពេលប៉ុន្មានខែមុនការបោះឆ្នោត។

អំពើហិង្សាកើនឡើងចាប់តាំងពីដើមឆ្នាំមកម្លេះ ហើយមានមនុស្សរាប់រយនាក់ត្រូវស្លាប់។ មានការព្រួយបារម្ភផ្នែកសន្តិសុខទៅជាបញ្ហានយោបាយដ៏សំខាន់មួយសម្រាប់ប្រធានាធិបតី Muhammadu Buhari ដែលលោកនឹងស្វែងរកអាណត្តិទី២នៅក្នុងការបោះឆ្នោតគ្រោងនឹងធ្វើនៅខែកុម្ភៈឆ្នាំក្រោយ។

កងកម្លាំងប៉ូលិសនីហ្សេរីយ៉ាសរសេរក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមួយថា នៅល្ងាចថ្ងៃពុធកងកម្លាំងប៉ូលិសបញ្ជូនកម្លាំងពិសេសទៅកាន់រដ្ឋ Plateau ដើម្បីពង្រឹងសន្តិសុខដែលក្នុងនោះរួមមានឧទ្ធម្ភាគចក្រឃ្លាំមើលចំនួនពីរគ្រឿង រថក្រោះដឹកអាវុធចំនួន០៥គ្រឿង និងមន្រ្តីប៉ូលិសជាច្រើនទៀតមករដ្ឋផ្សេងៗ។

ក្នុងសេចក្តីថ្លែងការណ៍រៀបរាប់ថា ការដាក់ពង្រាយកងកម្លាំងអន្តរាគមន៍ពិសេសដើម្បីគ្រប់គ្រងនៅតាមសហគមន៍ ទីប្រជុំជន មូលដ្ឋានងាយរងគ្រោះ  ហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល និងឯកជននៅគ្រប់តំបន់ប៉ះពាល់ទាំងអស់ ។

LEAVE A REPLY

Please enter your comment!
Please enter your name here