ប្រភពព័ត៌មានពី TASS ផ្សាយថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨
អ្នកនាំពាក្យមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការបង្រួបបង្រួមបក្សប្រឆាំងក្នុងប្រទេសស៊ីរី និយាយនៅថ្ងៃអង្គារថា សហគមន៍ចំនួន២៧ ក្នុងតំបន់គ្មានជម្លោះនៅភាគខាងត្បូងប្រទេសស៊ីរីទៅជួបក្រុមប្រឹក្សារដ្ឋនៅសប្តាហ៍មុន។
យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យបញ្ជាក់ឱ្យដឹងថា កិច្ចប្រឹងប្រែងត្រូវគេអនុវត្តដើម្បីរៀបចំស្តារ ជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងចាប់ផ្តើមផ្តល់ជំនួយមនុស្សធម៌។ អ្នកនាំពាក្យលើកឡើងថា គេយកចិត្តទុកដាក់ជាពិសេសតាមរយៈការខិតខំប្រឹងប្រែងបង្កើតលក្ខខណ្ឌដើម្បីសម្របសម្រួលដល់ជនភៀសខ្លួនដែលវិលត្រឡប់ពីទឹកដីនៅតំបន់ដែលភេវរករកាន់កាប់នៅភាគខាងត្បូងតំបន់សុវត្ថិភាព ដែលមកពីតំបន់ផ្សេងៗទៀតក្នុងប្រទេសស៊ីរ៉ី និងប្រទេសជិតខាង ។
នៅថ្ងៃទី១៨ ខែមិថុនា កងទ័ពរដ្ឋាភិបាលស៊ីរីចាប់ផ្តើមប្រតិបត្តិការប្រឆាំងនឹងក្រុមភេរវករ Jabhat al-Nusra និងក្រុមប្រឆាំងប្រដាប់ដោយអាវុធផ្សេងទៀត ដើម្បីគ្រប់គ្រងភាគខាងត្បូងខេត្ត Daraa។ នៅចុងខែនេះកងទ័ពរដ្ឋាភិបាលនឹងរំដោះទីប្រជុំជន និងសង្កាត់ចំនួន៧០តំបន់ភាគខាងកើត និងភាគអាគ្នេយ៍នៃខេត្តនោះ ហើយពេលនេះកម្លាំងរដ្ឋាភិបាលកំពុងខិតទៅជិតច្រក Nasib នៅព្រំដែនរវាងប្រទេសស៊ីរី-ប្រទេសហ្ស៊ូដង់។
នៅខែឧសភាឆ្នាំ ២០១៧ ប្រទេសដែលចូលរួមក្នុងបទឈប់បាញ់នៅប្រទេសស៊ីរីមានដូចជា ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងទួគីបានចុះហត្ថលេខាលើអនុស្សរណៈមួយនៅរដ្ឋធានី Astana ស្តីពីការបង្កើតតំបន់ចំនួនគ្មានជម្លោះ០៤ ក្នុងប្រទេសស៊ីរី។ នៅពាក់កណ្តាលខែកញ្ញា ពួកគេប្រកាសថាតំបន់សុវត្ថិភាពទាំងអស់មានដំណើរការ។ តំបន់សុវត្ថិភាពទាំងអស់រួមមានខេត្ត Idlib , Latakia, Hama និងខេត្ត Aleppo នៅភាគខាងជើងទីក្រុង Homs ភាគខាងកើតតំបន់ Ghouta និងខេត្ត Daraa និង al- Quneitra នៅភាគខាងត្បូងប្រទេសស៊ីរី។